គ្រូបង្វឹក Jose Mourinho ក្តៅចិត្តដោយសារក្លឹប Tottenham មិនបានផ្ទេរខ្សែប្រយុទ្ធម្នាក់ទៀត ដើម្បីគាំទ្រ Harry Kane

        តាម​ព័ត៌មានថា លោក Jose Mourinho ចាប់ផ្តើម​មិន​សប្បាយចិត្ត​នឹង​ក្លឹប​Tottenham ដែល​ខកខានមិន​បាន​ផ្ទេរ​ខ្សែប្រយុទ្ធថ្មីម្នាក់ទៀត ដើម្បី​គាំទ្រ​ដល់​ខ្សែប្រយុទ្ធ​ Harry Kane ។

        អ្នក​ចាត់ការ​ក្លឹប Spurs រូបនេះ​ ​ចាប់ផ្តើម​រដូវកាល​ថ្មី​ជាមួយ​នឹង​ខ្សែប្រយុទ្ធ Harry Kane ប៉ុន្តែក្លឹបនេះនៅត្រូវការ​ខ្សែប្រយុទ្ធកណ្តាល​ម្នាក់ទៀត។

        កាសែត The Sun បាន​សរសេរថា គ្រូបង្វឹក​វ័យ​៥៧​ឆ្នាំ​រូបនេះបាន​ប្រាប់​មិត្ត​ភក្តិថា លោកមិនជឿថា ក្រុម​របស់​លោក​​អាចគេចផុតពី​ស្ថានភាព​លំបាក​នេះទេ។​ មិត្តភក្តិម្នាក់​បាន​ដកស្រង់សម្តីលោក Jose Mourinho ដែល​អះអាងថា ក្លឹប Tottenham គឺជា​ក្លឹប​តែមួយគត់​ដែលមានខ្សែប្រយុទ្ធតែម្នាក់។

        ក្លឹប Arsenal មាន​កីឡាករ Eddie Nketia  Alexandre Lacazette និងកីឡាករ Pierre Emerick Aubameyang ស្របពេលក្លឹប Chelsea មាន​ខ្សែប្រយុទ្ធ Timo Werner  Tammy Abraham និង​ Olivier Giroud។

        ស្របពេលជាមួយគ្នានោះដែរ Manchester City មាន​កីឡាករ Sergio Aguero និង​ Gabriel Jesus ចំណែក​ក្លឹប Manchester United មាន​កីឡាករ Anthony Martial  Marcus Rashford និង Odion Ighalo ៕

adverise with khmeread