នៅចិនមាននិន្នាការថ្មី អ្នកលក់ចាប់សត្វល្អិតមានជីវិតដាក់ក្នុងបន្តោងសោធ្វើជាវត្ថុអនុស្សាវរីយ៍

បច្ចុប្បន្ននេះនៅក្នុងប្រទេសចិន និន្នាការមួយបានលេចចេញឡើង ដែលកូនសត្វតូចៗដែលនៅមានជិវិតត្រូវបានគេដាក់ចូលទៅក្នុងបន្តោងសោ និងលក់ពួកវាសម្រាប់ធ្វើជាវត្ថុអនុស្សារីយ៍ក្នុងតម្លៃ ១,៥០ដុល្លារ។

សកម្មជនការពារសត្វមកពីគ្រប់ទិសទីបានហៅសកម្មភាពនេះថាឃោរឃៅ ហើយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពមួយនេះ។ មនុស្សមួយចំនួននៅក្នុងប្រទេសចិនបាននាំយកថលជលិកជាវត្ថុអនុស្សារីយ៍ទាំងនេះនៅតាមខ្លួន ដែលរួមមានកូនអណ្តើក និងកូនត្រី។

នៅក្នុងបន្តោងសោទាំងនោះមានដាក់ទឹកបំពេញនៅខាងក្នុង ដែលមានលាយសារធាតុចិញ្ចឹម និងអុកស៊ីសែនដែលល្មមនឹងធ្វើឱ្យសត្វក្នុងនោះរស់រានមានរយៈពេលពី១ទៅ២ខែ។

ការអនុវត្តការដាក់កូនសត្វក្នុងបន្តោងសោនេះត្រូវបានធ្វើឡើងក្នុងតែគោលបំណងកម្សាន្តអារម្មណ៍របស់ពួកគេតែប៉ុណ្ណោះ។ ប្រសិនបើម្ចាស់របស់វាប្រាថ្នាថា សត្វចិញ្ចឹមរបស់ពួកបន្តមានជីវិត ពួកគេត្រូវកាត់បន្តោងប្លាស្ទិក ហើយដោះលែងវា។

ប៉ុន្តែវិធានការបែបនេះគឺមិនមានសម្រាប់មនុស្សទាំងអស់នោះឡើយ ខណៈម្ចាស់របស់វាមួយចំនួនជាធម្មតាបានទុកឱ្យវាងាប់នៅក្នុងបន្តោងសោ ហើយបោះវាចោល។

រូបថតនៃបន្តោងសោទាំងនេះកំពុងចរាចរពាសពេញប្រព័ន្ធអ៊ីនធឺណេត ដោយបង្កភាពចលាចលយ៉ាងខ្លាំង។

សេចក្តីរាយការណ៍ក្នុងតំបន់បញ្ជាក់ថា អាជ្ញាធរចិនមិនបានចាត់វិធានការណាមួយដើម្បីបញ្ឈប់សកម្មភាពដ៏សាហាវឃោរឃៅទៅលើសត្វនេះឡើយ ពីព្រោះវាគ្មានច្បាប់ការពារសត្វទាំងនេះនោះទេ៕

adverise with khmeread