adverise with khmeread 9299953d 595f 4a44 b7f5 aaf3369a89f2

មួយ​អ្នកបើក មួយ​អ្នក​ចាក់ ចាប់​ទាំងពីរ​

     ភ្នំពេញ ៖ មនុស្ស​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃា់​ខ្លួន​ជាក់ស្តែង​ក្នង​ករណី​បើក​ល្បែង​ស៊ី​សង​ហ្គេម​បាញ់​ត្រី​នៅ​ថ្ងៃទី​០៤ ខែមេសា​ ឆ្នាំ​២០១៦​ ម៉ោង​១១ ​និង​៤៥​នាទី​យប់​ នៅ​ចំណុច​ផ្ទះ​ឈើ​គ្មាន​លេខ ក្រុម​៥​ភូមិក សង្កាត់​ច្រាំ​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។

    ប៉ូលិស​និយាយថា គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ​ដឹ​ក​នាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​​ ស្រ៊ី ម៉ាក​នី​ បានធ្វើ​ការបង្ក្រាប​ល្បែង​ស៊ីសង​ហ្គេម​បាញ់​ត្រី​នៅ​ចំណុច​ផ្ទះ​ឈើ​គ្មាន​លេខ​ក្រុម​៥​ភូមិក​សង្កាត់​ច្រាំ​ចំរេះ​ទី​២ ដោយបាន​ឃាត់ខ្លួន​ចំនួន​២​នាក់​។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ ​ប៉ិន​ ចាន់​ដា​វិ​ន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ ​(​អ្នក​ដាក់​ពុង​)​និង​២-​ឈ្មោះ​ កន ​ពិ​សិ​ដ្ថ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​(​ជា​អ្នក​លង​)​។ សម្ភារ​ដកហូត​រួមមាន​​ទូ​ហ្គេម​១​។ ក្នុងករណីនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់