ទីក្រុងមួយរបស់អាមេរិកព្រមានអំពីបាក់តេរីស៊ីខួរនៅក្នុងទឹកម៉ាស៊ីន

អ្នករស់នៅទីក្រុង Lake Jackson រដ្ឋតិចសាស ត្រូវបានព្រមានអំពីការប្រើប្រាស់ទឹកម៉ាស៊ីន បន្ទាប់ពីមានបាក់តេរីមីក្រុបស៊ីខួរក្បាលដ៏គ្រោះថ្នាក់ត្រូវបានរកឃើញនៅក្នុងការផ្គត់ផ្គង់ទឹកសាធារណៈរបស់ទីក្រុង។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអាទិត្យទី២៧កញ្ញា។

ការធ្វើតេស្តបានបញ្ជាក់ពីវត្តមានរបស់បាក់តេរី Naegleria Fowleri នៅក្នុងប្រព័ន្ធទឹក។ បាក់តេរីនេះអាចបណ្តាលឱ្យមានការឆ្លងមេរោគក្នុងខួរក្បាល ដែលជាធម្មតាមានគ្រោះថ្នាក់ដល់ជីវិត។

ការឆ្លងគឺកម្រណាស់នៅអាមេរិក ដោយមានរបាយការណ៍ត្រឹមចំនួន៣៤ករណីប៉ុណ្ណោះ នៅចន្លោះឆ្នាំ២០០៩ និង២០១៨។

សហគមន៍ចំនួន៨ នៅរដ្ឋតិចសាសត្រូវបានគេប្រាប់កាលពីយប់ថ្ងៃសុក្រថា កុំប្រើប្រាស់ការផ្គត់ផ្គង់ទឹករបស់ពួកគេ ដោយហេតុផលណាមួយលើកលែងតែបង្គន់ប៉ុណ្ណោះ។ ការព្រមាននេះត្រូវបានដកចេញនៅថ្ងៃសៅរ៍សម្រាប់គ្រប់ទីកន្លែង លើកលែងតែទីក្រុង Lake Jackson ដែលជាទីក្រុងមួយមានប្រជាជនជាង ២៧.០០០នាក់។

ក្រោយមកអាជ្ញាធរនៅក្រុង Lake Jackson បាននិយាយថាប្រជាជនអាចចាប់ផ្តើមប្រើប្រាស់ទឹកបាន ប៉ុន្តែត្រូវតែដាំទឹកមុនពេលផឹក។ អ្នកស្រុកក៏ត្រូវបានគេប្រាប់ឱ្យចាត់វិធានការផ្សេងទៀត ដោយមិនអនុញ្ញាតស្រូបទឹកចូលក្នុងខ្លួន ខណៈដែលពួកគេងូតទឹក៕

adverise with khmeread