យានរបស់ចិនរកឃើញកម្រិតវិទ្យុសកម្មនៅលើព្រះចន្ទមានច្រើនជាងនៅលើផែនដី ២០០ ដង

ដោយមានប្រទេសជាច្រើនគ្រោងនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រចិននិងអាល្លឺម៉ង់បានបង្ហាញជាលើកដំបូងថាតើមានវិទ្យុសកម្មច្រើនកម្រិតណា ដែលអវកាសយានិកអាចនឹងរងការប៉ះពាល់នៅលើផ្ទៃព្រះចន្ទ។

លទ្ធផលនេះគឺជាការចង្អុលបង្ហាញថាតើអវកាសយានិកនឹងត្រូវការឈុតការពារកម្រិតណានាពេលអនាគត។

យោងតាមការស្រាវជ្រាវថ្មី អវកាសយានិកម្នាក់នឹងត្រូវប៉ះពាល់នឹងវិទ្យុសកម្មប្រចាំថ្ងៃជាមធ្យម ១,៣៦៩ មីក្រូក្រាមនៃវិទ្យុសកម្មនៅលើផ្ទៃព្រះចន្ទ ឬប្រហែល ២,៦ ដងច្រើនជាងកម្រិតប៉ះពាល់ប្រចាំថ្ងៃរបស់មនុស្សនៅលើស្ថានីយអវកាសអន្តរជាតិទៅទៀត។

ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Science Advances កាលពីថ្ងៃសុក្រទី២៥កញ្ញា។

ការសិក្សានេះត្រូវបានធ្វើឡើងដោយយានអវកាស Chang'e-4 របស់ចិន ដែលបានចុះចតនៅចុងសែនឆ្ងាយនៃឋានព្រះចន្ទកាលពីថ្ងៃទី ៣ ខែមករាឆ្នាំ ២០១៩ រួមជាមួយនឹងយានអវកាស Lunar Lander Neutrons and Dosimetry ផលិតដោយអ្នកវិទ្យាសាស្ដ្រអាល្លឺម៉ង់៕ ប្រភព ៖ South Chnia Morning Post

adverise with khmeread