ប៉ូលិសប៉ុស្តិ៍ឈើទាលឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ៩នាក់

កណ្តាល ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឈើទាលបានឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូ៩នាក់ ធ្វើកិច្ចសន្យាអប់រំណែនាំនិងឱ្យអាណាព្យាបាលមកធានា កាលពីថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង១៥នាទីរសៀលនៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ក្មេងទំនើងទាំង៩នាក់រួមមាន ១-ឈ្មោះ សាយ រដ្ផា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ នៅផ្ទះ,២-ឈ្មោះ ប៉ិច ពេញបូរមី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ, ៣-ឈ្មោះ ភឿន វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ៤-ឈ្មោះ ហុង រចនា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ, ៥-ឈ្មោះ រិទ្ធ អ៊ីម ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ, ៦-ឈ្មោះ ធូ ណារិទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ, ៧-ឈ្មោះ ប៊ុន បូពិសិដ្ផ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ, ៨-ឈ្មោះ ធឿន ពិសិដ្ផ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និង៩-ឈ្មោះ ឌៀប យឿង ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ក្មេងទំនើង០៩នាក់ខាងលើនេះ មានទីលំនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន០៥គ្រឿង ១-ម៉ាក Beat ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល​ 1AB-1201, ២-ម៉ាក Beat ស៊េរីឆ្នាំ២០១៨ ពណ៌ស.ក្រហម ពាក់ស្លាកលេខកណ្តាល 1AC- 9648, ៣-ម៉ាក DREAM ពណ៌ខ្មៅបិតស្កត់ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1QB-3870, ៤-ម៉ាក DREAM ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1P-8341 និង៥-ម៉ាក DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1V-5518។

ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋល្អបានទូរស័ព្ទរាយការណ៍ មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឈើទាលថា មានក្មេងទំនើងមួយក្រុម បានធ្វើការបង្ហោះម៉ូតូនៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

ទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍ឈើទាលបានចុះដល់កន្លែងកើតហេតុ ក៏បានឃើញសកម្មភាពក្មេងទំនើងនោះធ្វើការបង្ហោះម៉ូតូមែន។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍បានធ្វើការនាំខ្លួនក្រុមក្មេងទំនើងទាំងអស់នោះ យកមកសួរនាំនៅប៉ុស្តិ៍ ហើយក្មេងទំនើងទាំងនោះបានសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតពិតប្រាកដមែន»។

ក្រោយសួរនាំរួចកម្លាំងប៉ូលិសប៉ុស្តិ៍ឈើទាលបានធ្វើកិច្ចសន្យាអប់រំណែនាំនិងឱ្យអាណាព្យាបាលក្មេងទំនើងទាំងនោះធ្វើលិខិតធានាយកកូនទៅអប់រំណែនាំបន្ថែមទៀត៕

adverise with khmeread