បើករថយន្តធុនយក្សបំពានភ្លើងស្តុបបុករះរថយន្តនិងម៉ូតូច្រើនគ្រឿងរងរបួស៦នាក់

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសណ្តោងធុនយក្សមួយគ្រឿងបំពានភ្លើងស្តុបបុករះរថយន្តពីរគ្រឿងនិងម៉ូតូ៣គ្រឿង បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល៦នាក់ ហើយប្រជាពលរដ្ឋឃាត់តៃកុងបានប្រគល់ឱ្យសមត្ថកិច្ច ដែលគ្រោះចរាចរណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍ប្រចាំការ២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយកែវផ្លូវសម្តេច ជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កធុនយក្សក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-4156 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីជើងមកត្បូងយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើមិនគោរពភ្លើងសញ្ញា(ស្តុប)បន្តែមល្បឿនទៅបុករថយន្តឡិចស៊ីស NX-200t ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BC-3359 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តឡិចស៊ីសពេញទំហឹង។

បន្ទាប់មកក៏ខ្ទាតបោករះរថយន្តតូយូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BE-0674 និងម៉ូតូចំនួន៣គ្រឿងទៀតខណៈឈប់រងចាំភ្លើងស្តុបបញ្ច្រាស់ទិសដៅគ្នាជារថយន្តឡិចស៊ីស បណ្តាលឱ្យដួលរណូករណែកពេញផ្លូវ ហើយខាងភាគីម៉ូតូរងរបួសធ្ងន់២នាក់និងស្រាលម្នាក់។ ខាងរថយន្តឡិចស៊ីសរងបួសធ្ងន់ពីរនាក់និងស្រាលម្នាក់។ ចំណែកខាងរថយន្តតូយ៉ូតាព្រូសមិនមានអ្នករងរបួសនោះទេ។ សរុបទាំងអស់របួសធ្ងន់ស្រាល៦នាក់។

បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ ចំណែកតៃកុងរថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ប្រគល់ឱ្យសមត្ថកិច្ចយកទៅទុកនៅខណ្ឌសែនសុខរង់ចាំប្រគល់ឱ្យជំនាញ់ចាត់ការបន្តតាមនីតិវិធី។ ក្រោយមករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូច្បាប់៕

adverise with khmeread