ឆ្លាម៥០ម៉ឺនក្បាលអាចនឹងត្រូវសម្លាប់ដើម្បីយកសារធាតុមួយផលិតវ៉ាក់សាំងកូវីដ១៩

អ្នកជំនាញសត្វព្រៃបានអះអាងថា ត្រីឆ្លាមប្រហែលកន្លះលានក្បាលត្រូវបានសម្លាប់ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំងជំងឺកូវីដ១៩។

សត្វសមុទ្រស៊ីសាច់ជាអាហារនេះត្រូវបានគេសម្លាប់ដើម្បីយកសារធាតុ Squalene ដែលជាខ្លាញ់ធម្មជាតិមួយបង្កើតនៅក្នុងថ្លើមរបស់ត្រីឆ្លាម ដែលត្រូវបានគេប្រើប្រាស់ផលិតថ្នាំ រួមទាំងវ៉ាក់សាំងផ្តាសាយផងត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។

សារធាតុផ្សំនេះត្រូវបានប្រើជាសារធាតុបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ដោយបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។

វាត្រូវបានគេប្រើប្រាស់នៅក្នុងវ៉ាក់សាំងកូវីដ១៩ដែលត្រូវបានគេអនុម័តឱ្យប្រើប្រាស់មួយចំនួន។ ប្រសិនបើវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំងនោះត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ក្រុមអ្នកអភិរក្សត្រឹឆ្លាម Shark Allies ជឿថា ត្រីឆ្លាមប្រហែល ២៥០.០០០ក្បាលនឹងត្រូវការសម្លាប់ដើម្បីផ្តល់ថ្នាំមួយដូសសំរាប់មនុស្សម្នាក់ៗ។

ទោះយ៉ាងណាអ្នកវិទ្យាសាស្ត្រខ្លះជឿថា គេត្រូវការដូសចំនួនពីរដើម្បីចាក់ថ្នាំបង្ការប្រជាជន ដែលបានន័យថាត្រីឆ្លាមប្រហែល ៥០០.០០០ក្បាលនឹងត្រូវសម្លាប់។ នេះបើយោងតាមការគណនារបស់ក្រុម Shark Allies ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។

លោកស្រី Stefanie Brendl ជាស្ថាបនិក និងជានាយកប្រតិបត្តិ Shark Allies បាននិយាយថា "ការប្រមូលអ្វីមួយពីសត្វព្រៃនឹងមិនមាននិរន្តរភាពទេ ជាពិសេសប្រសិនបើវាជាសត្វស៊ីសាច់ជាអាហារ នោះវានឹងមិនមានការកើតឡើងវិញនៅក្នុងចំនួនធំនោះទេ។ មានទំហំដ៏ធំមិនត្រូវបានគេដឹង ហើយរយៈពេលយូរប៉ុណ្ណាដែលរោគរាតត្បាតនេះអាចបន្តទៅមុខទៀត ហើយបន្ទាប់មកមានទស្សនវិស័យប៉ុន្មានទៅលើវា ដែលយើងត្រូវឆ្លងកាត់ ដែលប្រសិនបើយើងបន្តប្រើប្រាស់ត្រីឆ្លាម តួលេខនៃត្រីឆ្លាមសម្រាប់ផលិតផលនេះអាចនឹងខ្ពស់បំផុត ពីមួយឆ្នាំទៅមួយឆ្នាំ"៕ ប្រភព ៖ Daily Mail 


 

adverise with khmeread