adverise with khmeread Iphone 7 patent concept 1

លោក Ming-Chi Kuo អ្នកវិភាគ​មិនចេះ​ខុស​ម្នាក់​បង្ហាញ​ពី​គំរូ​មួយ​នៃ iPhone 7S មើល​ហើយ​មិនគួរ​ឲ្យ​ជឿ​!

​    ​អ្នកវិភាគ​នៅ​ក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo ដែល​ឧស្សាហ៍​ព្យាករ​ផលិតផល​របស់​ក្រុមហ៊ុន Apple ត្រូវ​ច្រើនជាង​ខុស បាន​សរសេរ​នៅក្នុង​កំណត់ត្រា​វិភាគ​មួយ​នៅ​អាទិត្យ​នេះ​ថា ឆ្នាំ​២០១៧​ក្រុមហ៊ុន Apple នឹង​បង្កើត iPhone ជាមួយនឹង​កញ្ចក់​កោង​ទាំងមុខ​និង​ក្រោយ មាន​ទាំង​ការ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging) និង​ទំហំ​អេក្រង់​ធំ​ជាង​មុន​សម្រាប់​ម៉ូ​ដែល​ត្រកូល "Plus"​។​

​    ​លោក Kuo និយាយថា iPhone ថ្មី​នោះ​នឹង​វិលត្រឡប់​មកជា​កញ្ចក់​ដូច iPhone 4 និង 4S អ៊ីចឹង​។ លោក​បន្តទៀតថា​ការ​ងាក​មករក​កញ្ចក់​បែបនេះ​នឹង​ជួយ​ឱ្យ​ទូរស័ព្ទ​ស្រាល​ជាង​ស៊េរី iPhone 6s ស្រោប​អាលុយមីញ៉ូម​។ ហើយ​កញ្ចក់​នឹង​កោង​នៅ​ជុំវិញ​គែម​ទាំងមុខ​និង​ក្រោយ ដោយ​ធ្វើឱ្យ​ទូរស័ព្ទ​នោះ​ពេល​កាន់​ទៅ​មាន​អារម្មណ៍​ថា​មូល​ជាង iPhone 6S​។​

​    ​ចំណែក​អេក្រង់​វិញ​នឹង​ប្រើ​នូវ​បច្ចេក​វិ​ទ្យា AMOLED ដែល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Samsung បាន​ប្រើ​ជាច្រើន​ឆ្នាំ​មកហើយ​។ AMOLED ស៊ី​ថ្ម​តិច និង​ពេល​ងងឹត​គឺ​ងងឹត​ស្លប់​និង​ពេល​ភ្លឺ​គឺ​ភ្លឺ​ស្លែត​ជាង​បច្ចេកវិជ្ជា LCD ដែល iPhone ប្រើ​រាល់ដង​។ ហើយ​គេ​រំពឹងទុក​ថា​អេក្រង់ iPhone ថ្មី​នឹងមាន​ទំហំ​រហូតដល់​ទៅ ៥,៨​អ៊ី​ញ​ឯណោះ​។​

​    ​វា​នឹង​ធ្វើឱ្យ iPhone មាន​រាងស្ដើង ហើយ​ក្រុមហ៊ុន Apple ត្រូវបាន​គេ​រំពឹងថា​នឹង​លុបបំបាត់​រន្ធ​សាក​ថ្ម​ផងដែរ​។ iPhone 7 មាន​ពាក្យ​ចចាមអារ៉ាម​ពាសពេញ​សាកលលោក​ថា​នឹងមិន​មាន​រន្ធ​ដោត​កាស​ទេ ប៉ុន្ដែ​រឿង​មួយ​នេះ​មិនមាន​នៅក្នុង​កំណត់ត្រា​របស់លោក Kou នោះទេ​។​

​    ​ក្រុមហ៊ុន Apple ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​បង្កើត​បច្ចេកវិជ្ជា​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​ទូរស័ព្ទ iPhone ថ្មី ខណៈ​មាន​ស្មា​ត​ហ្វូ​ន​ជាច្រើន​មាន​បច្ចេកវិទ្យា​នេះ​អស់ហើយ​។ សូម្បីតែ​ហាង​លក់​កាហ្វេ Starbucks ក៏មាន​កន្លែង​សម្រាប់​ឱ្យ​ភ្ញៀវ​សាក​ថ្ម​សុទ្ធតែជា​ប្រភេទ​ឥត​ខ្សែ​ទាំងអស់ និង​ក្រុមហ៊ុន Ikea លក់​គ្រឿង​សង្ហា​រឹម​ក៏​ភ្ជាប់​បច្ចេកវិជ្ជា​នេះ​នៅលើ​ផលិតផល​ខ្លួន​ដែរ​។​

​    ​ការ​ព្យាករ​របស់លោក Kuo មិនត្រូវ​បាន​គេ​រំពឹងថា​ពិត​នោះទេ​រហូតដល់​ឆ្នាំ​២០១៧ ដូច្នេះ​ទូរស័ព្ទ​លោក Kuo ទំនងជា​ទូរស័ព្ទ iPhone 7S និង​មិនមែនជា iPhone 7 ទេ​។ គួរ​រំលឹក​ផងដែរ​ថា គាត់​ក៏​ជា​មនុស្ស​ម្នាក់​ទាយ​ត្រូវ ថា​នឹងមាន iPhone SE ផងដែរ​៕

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់