adverise with khmeread 1

Inter Milan ចាំ​ត្រង Yaya Toure នៅ​រដូវក្តៅ​ខាងមុខ​

​    ​បើ​យោងតាម​ភ្នាក់ងារ​របស់​កីឡាករ Yaya Toure គឺ​លោក Dimitri Seluk បានឱ្យដឹងថា តារា​របស់ Man City រូបនេះ មានការ​ស្នើ​លុយ​យ៉ាងច្រើន​ដើម្បី​ចូលរួម​ជាមួយ​ក្រុម Inter Milan ហើយ​គាត់​ច្បាស់​ជា​ចាក​ចេញពី​ក្លឹប​នៅ​រដូវក្តៅ​ខាងមុខ​។​

​    ​Toure បាន​ជាប់​ការទាក់ទង​ទៅ​ទឹកដី San Siro កាលពី​រដូវ​កាល​មុន ជាមួយ​លោក Roberto Mancini ចង់​ជួបជុំ​ជាមួយ​អតីត​កូនសិស្ស​របស់គាត់​ម្តងទៀត​។​

​    ​លោក Seluk បាន​ប្រាប់​សារព័ត៌មាន FC Inter News ថា "​ច្បាស់​ណាស់ គាត់​នឹង​ចាក​ចេញពី​ក្លឹប Manchester City​។ ខ្ញុំ​អាច​បញ្ជាក់​រឿងនេះ​បាន​។ មានការ​ស្នើ​នានា​បាន​មកដល់​សម្រាប់ Yaya ហើយ​យើង​កំពុង​វាយតម្លៃ​សំណើ​ទាំងនោះ​។ ប៉ុន្តែ​គ្មាន​ការសម្រេចចិត្ត​ណាមួយ​បាន​កើតឡើង​សម្រាប់​រដូវ​កាល​ក្រោយ​នៅឡើយ​ទេ​"​។​

​    ​គាត់​បាន​បន្តថា "​យើង​ច្បាស់​ជា​នឹង​និយាយ​ពី​ក្រុម​ដ៏​អស្ចារ្យ (Inter) ហើយ​អ្នក​រាល់គ្នា​ដឹង​អំពី​ទំនាក់ទំនង​រវាង Yaya និង​លោក Mancini ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង យើង​មិនទាន់​សម្រេចចិត្ត​នៅឡើយ​ទេ​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់