មិនមែនលេងសើច! បុរសអាយុ៣៥ឆ្នាំទាក់ទងស្រឡាញ់លោកយាយអាយុ៨០ ជាស្នេហ៍ស្មោះអស់ពីចិត្ត

បុរសជនជាតិអេហ្ស៊ីបម្នាក់ដែលដៃគូរបស់គាត់មានអាយុច្រើនជាងគាត់ ៤៥ ឆ្នាំបាននិយាយពន្លះតបវិញចំពោះពួកអ្នករិះគន់គាត់ជា "បុរសប្រដាប់លេង" ដោយទទូចថា "ខ្ញុំជាបុរសពិត មិនមែនល្បែងលេងទេ"។

លោក Mohamed Ahmed Ibriham អាយុ ៣៥ ឆ្នាំបានណាត់ទាក់ទងជាមួយស្ត្រីជនជាតិអង់គ្លេសឈ្មោះ Iris Jones អាយុ ៨០ ឆ្នាំមកពី Somerset នៃចក្រភពអង់គ្លេស នៅពេលពួកគេបានជួបគ្នានៅលើហ្វេសប៊ុកកាលពីឆ្នាំមុន ហើយលោកយាយបានជិះយន្តហោះទៅប្រទេសអេហ្ស៊ីបដើម្បីរួមរស់ជាមួយគាត់ ប៉ុន្តែអ្នកទាំងពីរនៅតែមិនទាន់អាចចងចំណងអាពាហ៍ពិពាហ៍នឹងគ្នាបានដោយសារកូវីដ១៩។

គូស្នេហ៍នេះបានធ្វើឱ្យពិធីករនិងពិធីការិនីឈ្មោះ Holly Willoughby និង Philip Schofield ឡើងមុខក្រហមកាលពីដើមឆ្នាំនេះបន្ទាប់ពីសារភាពថាយប់ដំបូងនៃការរួមដំណេករបស់ពួកគេបានបណ្តាលឱ្យលោកយាយ Iris មានការឈឺចាប់យ៉ាងខ្លាំង។

ដោយបង្ហាញមុខម្តងទៀតលើកម្មវិធីទូរទស្សន៍មួយនៅទីក្រុងគែរកាលពីថ្ងៃអាទិត្យទី២៨កញ្ញា លោក Mohamed បានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះអ្នករិះគន់ ដោយនិយាយការពារទំនាក់ទំនងស្នេហារបស់គាត់ថាជាស្នេហ៍ស្មោះអស់ពីចិត្ត និងប្រាប់ឱ្យពួកអ្នកចាំតែទើស "ទៅចុះនរក"។

នៅពេលសួរអំពីមូលហេតុដែលគាត់ចង់រៀបការជាមួយលោកយាយ Iris លោក Mohamed បានសម្រេចចិត្តមិនអើពើនឹងសំណួរនេះហើយណែនាំខ្លួនគាត់ដល់ទស្សនិកជន ដោយបញ្ជាក់ថាគាត់ពិតជាស្រឡាញ់ Iris ស្មោះមែន៕ 

 

adverise with khmeread