មិនដែលដឹងសោះ! គ្រាប់ល្ហុងទុំជាថ្នាំលាងសម្អាតជាតិពុលពីថ្លើម ពោះវៀន និងក្រលៀន

មនុស្សភាគច្រើនបំផុតនៅពេលញ៉ាំល្ហុងទុំគឺតែងបោះចោលគ្រាប់ជានិច្ច។ ប៉ុន្តែយើងទាំងអស់គ្នាពិតជាបានដឹងតិចតួចណាស់នូវអត្ថប្រយោជន៍របស់វាក្នុងការព្យាបាលជំងឺទាក់ទងនឹងថ្លើម ពោះវៀន អៀនតេនញ៉ា និងសូម្បីជំងឺគ្រុនឈាម។ 

គ្រាប់ល្ហុងផ្ទុកដោយសារធាតុចិញ្ចឹមជាច្រើន ដែលជួយលាងសម្អាតជាតិពុលពីថ្លើម និងជំរុញសុខភាពក្រលៀន ដោយទប់ស្កាត់មិនឱ្យវាខ្សោយនោះឡើយ។ គុណប្រយោជន៍នៃសារធាតុប្រឆាំងរលាករបស់គ្រាប់ល្ហុងក៏ជួយព្យាបាលជំងឺរលាកសន្លាក់ និងជំងឺសន្លាក់ទូទៅផងដែរ។ 

គ្រាប់ល្ហុងផ្ទុកនូវសារធាតុមួយទៀតហៅថា Carpaine ដែលសម្លាប់អៀនតេនញ៉ានៅក្នុងពោះវៀន និងប៉ារ៉ាស៊ីត​ Amoeba។ ចំណែកឯសារធាតុ Papain នៅក្នុងគ្រាប់ល្ហុង ជួយក្នុងការបំបែកប្រូតេអ៊ីនយ៉ាងមានប្រសិទ្ធភាព។ តែទោះយ៉ាងណា ស្ត្រីមានផ្ទៃពោះមិនត្រូវបរិភោគគ្រាប់ល្ហុងជាដាច់ខាត ព្រោះវាប៉ះពាល់ដល់គភ៌។

អត្ថប្រយោជន៍សង្ខេបនៃគ្រាប់ល្ហុង ៖ 
- ព្យាបាលជំងឺក្រិនថ្លើម
- ជំរុញសុខភាពក្រលៀន
- ជួយដល់ការរំលាយអាហារបានល្អ
- បំផ្លាញប៉ារ៉ាស៊ីតនៅក្នុងពោះវៀន
- ដើរតួនាទីជាថ្នាំទល់លាមកធម្មជាតិ៕

adverise with khmeread