ប្រជាជនអ៊ីតាលីខឹងសម្បាជាខ្លាំងរហូតចង់បោះអ្នកទេសចរអៀរឡង់ម្នាក់ឱ្យតោស៊ី ក្រោយរូបគេរពឹសដៃឆ្លាក់អក្សរនៅលើប្រាសាទល្បីប្រចាំទីក្រុងរ៉ូម

អ្នកទេសចរអៀរឡង់ម្នាក់ត្រូវបានចាប់ខ្លួនពីបទលួចឆ្លាក់ឈ្មោះកាត់អក្សធំរបស់គាត់ចូលទៅក្នុងប្រាសាទ Colosseum ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

កងរាជអាវុធហត្ថជាតិអ៊ីតាលី Carabinieri បាននិយាយថា បុរសវ័យ ៣២ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនដោយសន្តិសុខឯកជនរបស់ប្រាសាទ Colosseum ហើយបានរាយការណ៍ទៅមន្រ្តីភ្លាមៗ។

ឈ្មោះឆ្លាក់ចូលទៅក្នុងសំណង់បុរាណដែលមានជម្រៅប្រហែល ៦សង់ទីម៉ែត្រមួយនេះ ត្រូវបានគេនិយាយថាត្រូវបានឆ្លាក់ដោយដែកស្រួចនៅលើសសរនៃជាន់ទីមួយកាលពីថ្ងៃចន្ទទី២៨កញ្ញា។

បុរសដែលមិនត្រូវបានគេបញ្ចេញឈ្មោះរូបនេះត្រូវបានចោទប្រកាន់ពីបទបំផ្លាញកេរ្តិ៍ឈ្មោះប្រវត្តិសាស្ត្រ និងសិល្បៈ ដែលជាបទឧក្រិដ្ឋមួយយោងទៅតាមច្បាប់របស់ប្រទេសអ៊ីតាលី។ នេះបើយោងតាមសារព័ត៌មាន CNN។

ប្រសិនបើគាត់ត្រូវបានរកឃើញទោសកំហុស គាត់អាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬពិន័យជាប្រាក់មិនតិចជាង ២.០៦៥អឺរ៉ូ (២ ៤០០ដុល្លារ)។

ប្រាសាទ Colosseum ដែលត្រូវបានគេចាត់ទុកថាជាអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពសម័យទំនើប គឺជាបេតិកភណ្ឌពិភពលោក។

ប្រាសាទនេះស្ថិតនៅក្នុងចំណោមប្រាសាទ ៥៤ផ្សេងទៀត ដែលបានស្ថិតនៅក្នុងទីក្រុងបុរាណរ៉ូម។

ក្រោយកើតហេតុការណ៍នេះ ប្រជាជនអ៊ីតាលីបានបញ្ចេញកំហឹងពេញបណ្តាញសង្គម ដោយខ្លះនាំគ្នាប្រាប់ឱ្យអាជ្ញាធរបោះរូបគេឱ្យតោស៊ីទៅ៕

adverise with khmeread