វីដេអូមួយបង្ហាញការវាយប្រហារតាមដ្រូនរបស់អាហ្សៃបៃហ្សង់ទៅលើរថក្រោះរបស់អាមេនី ក្នុងនោះឃើញទាហានប៉ើងចេញពីរថក្រោះយ៉ាងរន្ធត់

អាមេនីនិងអាហ្សៃបៃហ្សង់បានបញ្ចេញវីដេអូប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាខណៈរថក្រោះសម័យសង្គ្រាមត្រជាក់ត្រូវបានបំផ្ទុះខ្ទេចដោយការវាយប្រហាររបស់ដ្រូន ខណៈដែលប្រទេសទាំងពីរបានវាយប្រហារគ្នាជុំវិញការដណ្ដើមកាន់កាប់តំបន់មួយ។

វីដេអូបានបង្ហាញដ្រូន Azerbaijani TB-2 ផលិតក្នុងប្រទេសតួកគី តាមដានរថក្រោះសម័យសូវៀត T-72 របស់អាមេនីឆ្លងកាត់តំបន់សមរភូមិ មុនពេលវាត្រូវបានបំផ្ទុះដោយមីស៊ីល ដោយសម្លាប់សមាជិកខាងក្នុងរថក្រោះចំនួនបីនាក់ ដោយគេមើលឃើញពួកគេប៉ើងចេញពីរថក្រោះយ៉ាងរន្ធត់។

សង្គ្រាមប្រូកស៊ីថ្មីកំពុងកើតឡើងនៅក្នុងប្រទេសទាំងពីរ ខណៈដែលតួកគីដំឡើងសាច់ដុំរបស់ខ្លួនដោយគាំទ្រខាងអាហ្សៃបៃហ្សង់ក្នុងសង្គ្រាមជាមួយក្រុមបំបែកខ្លួនអាមេនី ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៩ នាក់ស្លាប់ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ៕ 

 

adverise with khmeread