ស្តេចម៉ាឡេស៊ីពុលអាហារនិងរងរបួសពេលលេងកីឡា

ព្រះបរមរាជវាំងម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃចន្ទទី ២៨ ខែកញ្ញាថា ស្តេចម៉ាឡេស៊ីកំពុងត្រូវបានព្យាបាលសម្រាប់ការពុលអាហារនិងព្យាបាលរបួសពេលលេងកីឡានៅវិទ្យាស្ថានបេះដូងជាតិ (IJN) ។

ក្នុងសេចក្ដីថ្លែងការណ៍ចេញដោយអ្នកគ្រប់គ្រងកិច្ចការរាជវាំង លោក Ahmad Fadil Shamsuddin គាត់និយាយថា​ ស្ដេច Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah ត្រូវបានព្យាបាលសម្រាប់ការពុលអាហារ បន្ទាប់ពីទ្រង់ត្រូវបានបញ្ជូនទៅ IJN កាលពីថ្ងៃចន្ទ។

លោក Ahmad Fadil បាននិយាយថា "ការព្យាបាលត្រូវបានអនុវត្តបន្ទាប់ពីការស្កែន MRI កាលពីនៅថ្ងៃទី ២២ ខែកញ្ញា ដែលបង្ហាញពីការរងរបួសដែលស្ដេច Al-Sultan Abdullah បានទទួលរងក្នុងអំឡុងពេលលេងកីឡា" ។ ហើយគាត់បន្ថែមថាស្ដេចម៉ាឡេស៊ីអង្គនេះគឺសកម្មនៅក្នុងកីឡាមួយចំនួនដូចជាការជិះសេះ បាល់ទាត់ កីឡាហុកឃី និងវាយកូនហ្គោល។

បន្ទាប់ពីការព្យាបាលជង្គង់ និងសន្លាក់កជើងរបស់ព្រះអង្គនៅថ្ងៃទី២៤ កញ្ញា ទ្រង់បច្ចុប្បន្នបានធូរស្បើយច្រើនហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត