adverise with khmeread Robben and pep

Arjen Robben៖ Pep Guardiola នឹង​ជួយ City ឲ្យ​ប្រសើរឡើង​

​    ​កីឡាករ​ខ្សែបម្រើ Arjen Robben និយាយថា គ្មាន​អ្វីដែល​ត្រូវ​សិក្សា​អំពី​ការប្រកួត​ទេ​។ នៅក្នុង​អាជីព លោក Pep Guardiola បានឈ្នះ​ពាន​ចំនួន​៨​រួចទៅហើយ​។​

​    ​កាល​ស្ថិតក្នុង​វ័យ​២៩​ឆ្នាំ Robben គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ជើងចាស់​របស់​ក្លឹប Bayern Munich នៅពេល​លោក Pep មក​ដឹកនាំ​ក្លឹប​នេះ​។
Robben បាន​និយាយថា “​តាម​ធម្មតា​គេ​និយាយថា នៅពេល​អ្នក​នៅ​ក្មេង អ្នកនឹង​នៅមាន​ការរីកចម្រើន​។ ប៉ុន្តែ​ការងារ​ជាមួយ​លោក Guardiola នៅក្នុង​វ័យ​របស់ខ្ញុំ​នេះ ខ្ញុំ​អាច​រីកចម្រើន​និង​ក្លាយជា​កីឡាករ​ប្រសើរ​ជាង​មុន​”​។ គាត់​គិត​រហូត​ថា ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​ក្រុម​បាន​ប្រសើរឡើង​និង​ពី​របៀប​កែលម្អ​កីឡាករ​។​

​    ​សម្រាប់​ពេលនេះ លោក Pep Guardiola គឺជា​គ្រូបង្វឹក​របស់ Bayern មិនទាន់​ជា​គ្រូបង្វឹក​របស់ City ទេ​។ ក្រុម Bayern កំពុងស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅ រក​ការ​គ្រង​តំណែង​ជើងឯក​ជា​លើក​ទី​៤​នៃ​ក្របខណ្ឌ Bundesliga ។ នៅ​សប្តាហ៍​នេះ​ក្រុម Bayen ត្រូវ​ប្រកួត​ជា​ក្រុម Benfica ក្នុង​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​៕

adverise with khmeread

មតិយោបល់