គេចខ្លួនបាន១៥ឆ្នាំ, ប្លន់ពីឆ្នាំ២០០៥ប៉ូលិសចាប់ខ្លួនឆ្នាំ២០២០

កណ្តាល ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បានចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទប្លន់ តាមដីការបស់សាលាដំបូងខេត្តកណ្តាល នាថ្ងៃចន្ទទី ២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចភូមិ ព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនត្រូវចោទឈ្មោះ ទូចធឿន ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករមានទីលំបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ការចាប់ខ្លួនយោងតាមដីកាលេខ ១៩៨ ដកសចខ ចុះថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០០៦ របស់លោក អ៊ិន បូផា ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តកណ្ដាល ពីបទប្លន់ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០០៥ នៅចំណុចភូមិ ព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread