បុរសជាឪពុកចុងត្រូវប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភូនចុងអាយុ៣ឆ្នាំ

កណ្តាល ៖ បុរសម្នាក់ត្រូវជាឪពុកចុងត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជនរងគ្រោះជាកូនចុងអាយុ៣ឆ្នាំ កើតឡើងនាថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង៩យប់ (ម៉ោងដឹង) នៅចំណុចបន្ទប់ជួលលេខ៣០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះត្រូវជាកូនចុងភេទស្រី អាយុ ០៣ឆ្នាំ (ឆ្នាំកំណើត០៣ខែមករាឆ្នាំ២០១៧) ជនជាតិខ្មែរ មុខរបររស់ក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានម្តាយបង្កើតឈ្មោះ សេង ថៃអ៊ី អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាងនិងឪពុកបង្កើតឈ្មោះ សួ តាក់ អាយុ២៨ឆ្នាំ (លែងលះគ្នា)។

ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ១-ខោក្នុងជើងខ្លី ពណ៌ស្វាយ មានរូបតុក្តតា មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រមៅ ចំនួនមួយនិង២-ខោជើងវែង ឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រមៅ ចំនួនមួយ។

សមត្ថកិច្ចបន្តថា កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជនរងគ្រោះឈ្មោះសេង ជូអេង  អាយុ២០ឆ្នាំ បានមកលេងជនរងគ្រោះដល់បន្ទប់ជួល ។ពេលនោះបានឃើញជនរងគ្រោះដែលត្រូវជាក្មួយបង្កើតមានប្រឡាក់ទឹកពណ៌ក្រមៅជាប់ខោលីអូ ហើយមានអាការៈស្លេកស្លាំងមិនស្រួលខ្លួន ក៏សម្រាតខោចេញឃើញមានទឹកពណ៌សជាប់ប្រដាប់ភេទរាងជាខ្ទុះ។

ពេលនោះគាត់ក៏បានសាកសួរក្មួយថា «មានរឿងអ្វីកើតឡើងចំពោះក្មួយនរណាធ្វើបាបក្មួយ?»។ ជនរងគ្រោះឆ្លើយប្រាប់ថា គាត់ត្រូវឪពុកចុងយកម្រាមដៃរុកលេងប្រដាប់ភេទរបស់នាង បណ្តាលឱ្យចេញឈាម ហើយឈឺផ្សាខ្លាំងណាស់ កាលពីបីបួនថ្ងៃមុន។

ក្រោយទទួលបានព័ត៌មាននេះភ្លាមម្តាយមីងនិងយាយរបស់ជនរងគ្រោះបានសាកសួរម្តាយរបស់ជនរងគ្រោះ តែម្តាយជនរងគ្រោះបានជេរស្តីឱ្យពួកគាត់ថា «កុំឱ្យជឿជនរងគ្រោះវាចេះតែនិយាយផ្តេសផ្តាសនោះទេ និងមិនព្រមនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងឡើយ»។

បន្ទាប់មកដោយមិនអស់ចិត្តម្តាយមីងនិងយាយរបស់ជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍តាខ្មៅ រួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅនាំខ្លួនជនសង្ស័យដែលជាឪពុកចុងយកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យប្រកែកមិនព្រមសារភាពឡើយ ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕


 

adverise with khmeread