លោក Jose Mourinho: Son Heung Min នឹងអវត្តមានពីការប្រកួតមួយរយៈ

        គ្រូបង្វឹកក្លឹប Spurs លោក Jose Mourinho បានអះអាងថា កីឡាករ​ Son Heung min នឹងស្ថិត​នៅ​ក្រៅការប្រកួត​មួយរយៈ​ បន្ទាប់ពី​ត្រូវ​បាន​ប្តូរចេញ​នៅ​ពាក់​កណ្តាល​ទី​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Newcastle កាល​ពី​ថ្ងៃ​អាទិត្យ​។

        ខ្សែប្រយុទ្ធសញ្ជាតិ​កូរ៉េ​រូបនេះ​ត្រូវ​បាន​ប្តូរ​ចូល​ជំនួស​នៅ​ពាក់កណ្តាល​តង់ អំឡុង​ពេល​ប៉ះទង្គិច​ បន្ទាប់ពីទទួល​បាល់ទាត់ចូល​ក្នុង។

        ការប្តូរ​ Son ចេញ​បានក្លាយ​ជាចម្ងល់មួយ បន្ទាប់ពី​កីឡាករ​រូបនេះរកបាន​៤គ្រាប់ម្នាក់ឯងក្នុងការ​ប្រកួត​ជាមួយក្រុម Southampton កាលពីសប្តាហ៍​មុន ។

        ថ្លែងបន្ទាប់ពីការ​ប្រកួត​នេះ លោក Mourinho បាន​បញ្ជាក់ថា វាមិនមែនជាព័ត៌មានល្អទេ “ Son មានបញ្ហារបួស​។ គាត់នឹងអវត្តមាន​មួយរយៈ។ គាត់មានបញ្ហា​សរសៃពួរ។

        Son មាន​បញ្ហា​របួស​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​សះស្បើយ​ពី​របួស​ប្រេះឆ្អឹងដៃកាលពីខែកុម្ភៈ អំឡុង​ពេល​ប្រកួត​ចុងក្រោយ​នៅរដូវកាល​ឆ្នាំ​២០១៩/២០៕

adverise with khmeread