Spurs កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធ Josh King របស់ក្លឹប Bournemouth

        ខ្សែប្រយុទ្ធ Josh King របស់​ក្លឹប Bournemouth បាន​ក្លាយ​ជា​គោលដៅផ្ទេររបស់​ក្លឹប Spurs ខណៈពេល​លោក Jose Mourinho បានបង្កើន​ការ​តាម​ប្រមាញ់​រកកម្លាំង​គាំទ្រ​ខ្សែប្រយុទ្ធ Harry Kane ។

        ស្របពេល​រដូវកាល​ទិញដូរជិតដល់ពេលកំណត់​នោះ ក្លឹប Spurs កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ ដើម្បីនាំយក​ខ្សែប្រយុទ្ធម្នាក់ទៀត។ តាមព័ត៌មានថា លោក​ Mourinho ចាប់ផ្តើម​ខកចិត្តនឹង​បរាជ័យ​របស់ក្រុមលោក ហើយ​ចង់ស្វែងរកកម្លាំងម្នាក់​ទៀត ។​

        Josh គឺជា​ផ្នែកមួយ​នៃក្រុម Bournemouth ដែលត្រូវ​បាន​ធ្លាក់ទៅ​ក្របខណ្ឌ Championship កាល​ពី​រដូវកាល​មុន​ ប៉ុន្តែ​បាន​បង្ហាញថា ខ្លួន​គឺជាកីឡាករ​ដែលមាន​សមត្ថភាពរកគ្រាប់បាល់បាននៅក្របខណ្ឌ EPL ។

        កីឡាករ​រូបនេះធ្លាប់រកបាន​៤៨គ្រាប់នៅក្របខណ្ឌបាល់ទាត់កំពូល​របស់​អង់គ្លេសនេះ​ អំឡុង​ពេល​៥ឆ្នាំកន្លងទៅ។ ទោះបីជាយ៉ាងណា គ្រូបង្វឹកថ្មីរបស់ក្លឹប Bournemouth លោក Jason Tindall បានសារភាពថា លោកនឹងមិន​រារាំង​ការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះទេ ប្រសិនបើមានសំណើសមស្រប៕

adverise with khmeread