adverise with khmeread Lionel messi

Messi គ្រោង​នឹង​ប្តឹង​កាសែត El Confidentcial ជុំវិញ​ការចោទប្រកាន់​ករណី​គេច​មិន​បង់ពន្ធ​

​    ​កីឡាករ Lionel Messi និង​ឪពុក​របស់ខ្លួន​លោក Jorge Messi នឹង​ចាត់វិធានការ​ច្បាប់​ចំពោះ​បណ្តាញ​ព័ត៌មាន​។ កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​រូបនេះ​និង​ក្រុមគ្រួសារ​មាន​គម្រោង​ប្តឹង​កាសែត​អេ​ស្ប៉ា​ញ​ឈ្មោះ El Confidentcial ពីបទ​បរិហាកេរ្តិ៍ បន្ទាប់ពី​កីឡាករ​ក្លឹប​Barcelona រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​គម្រោង​គេចវេស​មិន​បង់ពន្ធ​។​

​    ​Messi ដែល​គ្រោង​នឹង​បង្ហាញមុខ​នៅ​តុលាការ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ជាមួយនឹង​ឪពុក​ឈ្មោះ Jorge ជុំវិញ​កា​ចោទប្រកាន់​មិន​ព្រម​បង់ពន្ធ​នោះ ត្រូវបាន​ចោទប្រកាន់ថា បានរៀបចំ​បណ្តាញ​គេច​មិន​បង់ពន្ធ​ដោយ​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន Mega Star Enterprises នៅ​ប្រទេស Panama ដើម្បី​គេចវេស​ពី​ការ បង់ពន្ធ​លើ​កិច្ចព្រមព្រៀង​សិទ្ធិ​កេរ្តិ៍ឈ្មោះ​។​

​    ​ឯកសារ​ដែល​បញ្ចេញ​ដោយ​កាសែត​ប្រចាំថ្ងៃ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​Madrid បានបង្ហាញ​ហត្ថលេខា​របស់ Messi និង​ហត្ថលេខា​របស់​ឪពុក​ខ្លួន ដើម្បី ទិញ​ក្រុមហ៊ុន​អសកម្ម​មួយ​ឈ្មោះ Mega Star Enterprises រយៈពេល​បួន​ថ្ងៃ ក្រោយពី​ត្រូវបាន​ចោទប្រកាន់​ដោយ​ក្រុម​អាជ្ញាធរ​អេ​ស្ប៉ា​ញ​ជុំវិញ​ករណី​ដាច់ដោយឡែក​មួយ​ពាក់ព័ន្ធ​ប្រាក់​ពន្ធ​មិនទាន់​បង់​៤​លាន​អឺរ៉ូ​៕

adverise with khmeread

មតិយោបល់