Barcelona បញ្ចប់ការតាមប្រមាញ់ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្លឹប Inter Milan

        ក្លឹប Barcelona​ បានសម្រេចបញ្ចប់ការតាម​ប្រមាញ់​ខ្សែប្រយុទ្ធ​ Lautaro Martinez របស់​ក្លឹប Inter Milan ។ ខ្សែប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន​រូបនេះ​ត្រូវ​បាន​គេភ្ជាប់ទៅ​នឹង​កិច្ច​ព្រមព្រៀងផ្ទេរទៅ​កាន់ពហុកីឡាដ្ឋាន Camp Nou នៅ​ឆ្នាំ​នេះ ហើយ​គេជឿថា មាន​តម្លៃ​ប្រហែល​៩០​លាន​ផោន​។

        ប៉ុន្តែដោយ​សារតែ​បញ្ហា​ហិរញ្ញវត្ថុក្លឹបយក្សនៅអេស្ប៉ាញនេះមិនអាចឆ្លើយ​តប​នឹង​តម្លៃដែល​ក្លឹប Inter Milan ទាម​ទារនោះទេ ហើយ​បានសម្រេច​ដកខ្លួន​ចេញពី​ការប្រជែងផ្ទេរ​យកកីឡាករ​រូបនេះ។

        ទោះបីជាយ៉ាងណា ក្លឹប​ Barcelona នៅតែ​បន្ត​ស្វែង​រក​កីឡាករ​ដែល​អាចមកជំនួសតំណែងនៅ​ទំនេរ បន្ទាប់ពីការកីឡាករ Luis Suarez ​បានចាកចេញទៅចូលរួម​ជាមួយ​លោក Diego Simeone នៅក្លឹប Atl. Madrid បន្ទាប់ពី​គ្រូបង្វឹក​ថ្មី របស់ក្លឹប Barcelona លោក Ronald Koeman ប្រាប់ថា លោកឈប់ត្រូវ​ការ​កីឡាករ​រូបនេះទៀតហើយ។

        Lautaro ត្រូវ​បាន​គេមើលឃើញថា ជា​បេក្ខភាពស័ក្តិសម​សម្រាប់ជំនួស​តំណែង​របស់​កីឡាករ Suarez ខណៈពេល​កីឡាករ​រូបនេះរកបាន​១៤​គ្រាប់នៅក្របខណ្ឌ Serie A កាលពីរដូវកាលមុន ហើយ​កាល​ពីថ្ងៃសៅរ៍ Suarez រកបាន​១គ្រាប់ទៀត​ អំឡុង​ពេល​យក​ឈ្នះ​លើ​ក្រុម Fiorentina ៕

adverise with khmeread