អ្នកគ្រូក្រមុំម្នាក់ដែលដាក់ថ្នាំពុលក្នុងចំណីសិស្សមត្តេយ្យនៅចិនឆ្នាំមុន ត្រូវតុលាការកាត់ទោសប្រហារជីវិត

តុលាការចិនបានកាត់ទោសប្រហារជីវិតគ្រូមតេ្តយ្យមួយរូប ដោយសារបទល្មើសបំពុលកុមារ២៥នាក់ ក្នុងនោះមានម្នាក់បានស្លាប់។ នេះតាម BBC ផ្សាយនៅថ្ងៃអង្គារទី២៩កញ្ញានេះ។

នាង Wang Yun ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីក្មេងៗនៅសាលាមត្តេយ្យមួយកន្លែងនៅទីក្រុង Jiaozuo ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបរិភោគបបរពេលព្រឹករបស់ពួកគេ។

តុលាការបាននិយាយថា នាងបានដាក់សូដ្យូមនីទ្រីតនៅក្នុងអាហារពេលព្រឹករបស់សិស្សរបស់មិត្តរួមការងាររប​ស់នាងដើម្បីសងសឹកបន្ទាប់ពីផ្ទុះជម្លោះមួយ។

នាង Wang ត្រូវគេពណ៌នាថាជាមនុស្ស "គួរឱ្យស្អប់ខ្ពើមនិងកាចសាហាវ"។

ឧបទ្ទវហេតុនៅថ្ងៃទី២៧ ខែមីនាឆ្នាំមុន បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន និងត្រូវបានចុះនៅក្នុងទំព័រមុខស្ទើរទូទាំងពិភពលោក៕ 


 

adverise with khmeread