ទឹកដែលមានបាក់តេរីស៊ីខួរ ឆក់យកជីវិតក្មេងប្រុសអាយុ៦ឆ្នាំម្នាក់នៅរដ្ឋតិចសាស

ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់មកពីទីក្រុង Lake Jackson រដ្ឋតិចសាស បានស្លាប់កាលពីពេលថ្មីៗក្នុងខែនេះដោយសារបាក់តេរីស៊ីខួរក្បាល ដែលមាននៅក្នុងអាងទឹកដែលក្មេងប្រុសនោះបានលេង។

ម្ដាយរបស់ក្មេងប្រុសឈ្មោះ Maria Castillo និយាយ កូនប្រុសឈ្មោះ Josiah Christopher McIntyre មានអាការៈឈឺក្បាល និងរោគសញ្ញាផ្សេងទៀតនៅរង្វង់ថ្ងៃទី៣ កញ្ញា។

គាត់បន្ទាប់មកចាប់ផ្ដើមមានអាការៈវិលមុខ និងចាប់ផ្ដើមក្អួត។ នៅថ្ងៃបន្ទាប់ Josiah ត្រូវបានចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងធ្វើតេស្ដរកមេរោគផ្ដាសាយ កូវីដ១៩ និងរលាកបំពងក ប៉ុន្ដែមេរោគទាំងនោះគឺអវិជ្ជមាន។

លោកស្រី Castillo ក៏ព្រួយបារម្ភជាខ្លាំងនៅពេលរោគសញ្ញាកូនខ្លួនមិនប្រសើរឡើង។ ទីបំផុតនៅថ្ងៃទី៦ កញ្ញា Josiah បានបញ្ជូនទៅមន្ទីរពេទ្យ Texas Children's Hospital ក្នុងទីក្រុង Houston ជាកន្លែងគេរកឃើញគាត់ហើមខួរក្បាលនៅពេលស្កែន CT។

ក្មេងប្រុសនេះបានឆ្លងមេរោគស៊ីខួរក្បាលដ៏កម្រមួយឈ្មោះថា Naegleria Fowleri ហើយមេរោគនេះស្ទើរតែស្លាប់អស់ពីលើផែនដីទៅហើយ។ ហើយ Josiah ក៏បានទទួលមរណភាពនៅល្ងាចថ្ងៃទី៨ កញ្ញា៕ ប្រភព ៖ CNN

adverise with khmeread