បងប្អូនប្រុសបីនាក់លេងឆ្នោតឡូតូលេខដដែលអស់៤០ឆ្នាំ ទើបតែឈ្នះរង្វាន់ធំ

បងប្អូនប្រុសបីនាក់ដែលលេងឆ្នោតលេខដដែលៗជាមួយនឹងគ្នាអស់រយៈពេល៤០ឆ្នាំទីបំផុតឈ្នះបាន៥១១.០០០ដុល្លារ។

អ្នកទាំងបី គឺជាអ្នកឈ្នះម្នាក់ក្នុងចំណោម ១០ នាក់នៃការឈ្នះរង្វាន់នៅក្នុងការចាប់ឆ្នោតរបស់ឡូតូរបស់ក្រុមហ៊ុន TattsLotto កាលពីថ្ងៃសៅរ៍។

ម្នាក់ក្នុងចំណោមអ្នកទាំងបីមកពីទីក្រុង Richmond រដ្ឋ Victoria បានលាតត្រដាងថាពួកគេបានលេងលេខដដែលៗរៀងរាល់សប្ដាហ៍។

គាត់និយាយថា "ខ្ញុំមិនចាំថាហេតុអ្វីបានជាពួកយើងជ្រើសរើសលេខនេះនោះទេ។ អ្វីដែលយើងដឹង គឺ៤០ឆ្នាំហើយ ដែលយើងរាល់គ្នាចាក់លេខនេះ"។

បុរសរូបនោះក៏បានឆែកមើលសន្លឹកឆ្នោតរហូតដល់ទៅ១០នាទី នៅពេលឃើញត្រូវចំលេខគាត់ ដោយមើលក្រែងលោគាត់ព្រិលភ្នែក៕ ប្រភព ៖ Daily Mail 

adverise with khmeread