កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ មាន10​ចំណុច​នេះ ពិបាករកគូប្រជែងបន្តិច

    ភ្នំពេញ៖ចម្រៀង 4 បទ​របស់​ព្រាប សុវត្ថិ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ព្រាប​សុវត្ថិ​នៅ​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន​ ទោះ​បី​តារា​ចម្រៀង​ម្នាក់​នេះ​មិន​ប្រើ​សម្ភារៈនិយម​ក៏​ដោយ​​មហាជន​សង្កេត​ឃើញ​ថា ប្រើ​តែ​សំឡេង​និង​កាយ​វិការ​ម្នាក់​ឯង​បទ​ចម្រៀង​នៅ​តែ​មាន​អ្នក​គាំទ្រ​ខ្លាំង​  តារា​ចម្រៀង​ព្រាប​សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​សភាព​ស្ងប់ស្ងាត់​សីលធម៌​ខ្ពស់​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​និង​អត្តចរិត​គំរូ​ល្អ​ដល់​ក្នុង​សង្គម​​បើ​ចង់​ដណ្ដើម​តំណែង​ព្រាប​សុវត្ថិ​ត្រូវ​មាន 10 ចំណុច​នេះ​សិន៖
1.ត្រូវ​ល្បី​ឲ្យ​បាន​រយៈពេល​វែង​ជាង​គាត់​លើស​ពី30​ឆ្នាំ។
2.គ្មាន​រឿង​អាស្រូវ​នៅ​ក្នុង​ពិភព​សិល្បៈ។
3.សីលធម៌​សុជីវធម៌​ការ​ទំនាក់ទំនង​នៅ​ក្នុង​អាជីព​សិល្បៈ។
4.តម្លៃ​នៃ​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តម្លៃ​ថ្លៃ​ ហើយ​ម្ចាស់​កម្មវិធី​ហ៊ាន​ជួល​តាម​ដឹង​25000ដុល្លារ​ទៅ​ម្ដង.និង​ថ្លៃ​ក្រុម​ការងារ​ជិត 20 នាក់​ការ​ចាយ​វាយ 2 ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ បើ​មិន​គ្រប់​លក្ខខណ្ឌ​ព្រាប សុវត្ថិ​មិន​ទទួល។
5.សម្រាប់​ការ​កាន់​ប្រេ​ន គឺ​តម្លៃ​ផុត​លេខ​ ហើយ​បើ​ក្រុមហ៊ុន​ទាំង​អស់​នោះ​មិន​គោរព​តាម​លក្ខន្តិកៈ​របស់​ព្រាប​សុវត្ថិ​ សីលធម៌​សុជីវធម៌​ភាព​ស្រប​ច្បាប់​ព្រាប​សុវត្ថិ​មិន​ទទួល​ជា​ដាច់​ខាត​ទោះ​តម្លៃ​ប៉ុន្មាន​ក៏ដោយ។
6.ព្រាប សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​ស្រឡាញ់​កិត្តិយស​ជាង​លុយ៕ 
7.ភាព​ផ្អែម​ល្ហែម​បើក​ចំហ​នៅ​ក្នុង​គ្រួសារ​ការ​ប្រៀន​ប្រដៅកូន​ប្រុស​ទាំង​បី​មាន​សីលធម៌​សុជីវធម៌​ដើរ​តាម​គន្លង​ផ្លូវ​ដ៏​ល្អ​ជា​គំរូ​ដល់​សង្គម​ជាតិ ។
8.ជា​តារា​ចម្រៀង​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បាន​ចំណូល​ពី​សិល្បៈ​ ដែល​មាន​ទឹក​ប្រាក់​សរុប​មិន​ក្រោម​ពី 30 លាន ជា​កំពូល​តារា​ចម្រៀង​ដែល​មិន​អួត​មិន​សម្ញែង ស្ងប់ស្ងាត់។ មាន​រីសត​នៅ​រតនគិរី​ប្រហែល ​100 ​ហិកតា​ មាន​ដី​នៅ​ជិត​ផ្លូវ​កប់​ស្រូវ​ជិត ​10​ហិកតា​មាន​ផ្ទះ​នៅ​ទួល​គក​មាន​ហាង​នៅ​ភ្នំពេញ​ថ្មី​ជិត 3000ការ៉េ មាន​ស្ទូឌីយោ​ផ្ទាល់ខ្លួន 4 កន្លែង និង​មាន​ដី​ចម្ការ​រាប់​រយ​ហិចតា។
9.​អាយុ​ជាង 40 ឆ្នាំ​ហើយ​នៅ​តែ​សង្ហា​ហើយ​ក្មេងៗ​នៅ​តែ​តាម​ប្រកួតប្រជែង​និង​សមត្ថភាព​គាត់​
10.ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​បទ​ល្បី​ច្រើន​ជាង​គេ រហូត​ទាំង​អស់​ជាង​ 3000បទ។

ការ​សម្រេច​ចិត្ត​របស់​ព្រាប​សុវត្ថិ​ចូល​ក្នុង​ផលិតកម្ម​ Galaxy navatra​ មិន​មែន​ជា​ការ​សម្រេចចិត្ត​បែប​កូន​ក្មេង​នោះ​ទេ ព្រាប​សុវត្ថិ​គឺ​ជា​មនុស្ស​ដែល​ចាស់​ទុំ​និង​មាន​ការ​ពិចារណា​ខ្ពស់​បំផុត ជា​មនុស្ស​ស្រឡាញ់​កិត្តិយស​បំផុត៕

adverise with khmeread