ផលប៉ះពាល់នៃការមានអ័រម៉ូនតណ្ហាទាបពេកនិងខ្ពស់ពេកចំពោះបុរស

អ័រម៉ូនភេទរបស់បុរស ឈ្មោះថា Testosterone ត្រូវបានផលិតនៅក្នុងពងស្វាស ហើយអ័រម៉ូននេះមានឥទ្ធិពលទៅលើឥរិយាបថ ខួរក្បាល ផ្ទៃមុខ សាច់ដុំ និងសរីរាង្គដទៃទៀត។ 

អ័រម៉ូននេះក៏ផលិតនៅក្រពេញអូវែស្ត្រីដែរ តែក្នុងបរិមាណតិចតួចបំផុត ហើយអ័រម៉ូនភេទស្ត្រីគឺមានឈ្មោះថា Estrogen។ 

ការដែលមានអ័រម៉ូនតណ្ហានេះតិចឬច្រើនពេកគឺនាំមកនូវបញ្ហាសុខភាពច្រើនរាប់មិនអស់។ 

១. អ័រម៉ូន Testosterone ទាបចំពោះបុរសបង្កឱ្យឆ្អឹងខ្សោយ សាច់ដុំខ្សោយ បង្កើនជាតិខ្លាញ់ក្នុងរាងកាយ ធ្វើឱ្យថយចុះចំណង់ផ្លូវភេទ និងមានបញ្ហាលិង្គពិបាកឡើងរឹង។ 

២. អ័រម៉ូន Testosterone ខ្ពស់ចំពោះបុរស គឺនាំឱ្យបុរសនោះចេញចរិតកាចជាងមុន និងឆាប់ខឹងឆេវឆាវ។ 

សម្គាល់ ៖ ការព្យាបាលក៏ជះផលប៉ះពាល់ច្រើនផងដែរ។ 
- ថ្នាំលេបគឺធ្វើឱ្យពុលថ្លើម។
- ជែលលាបធ្វើឱ្យរមាស់ស្បែក។
- ការវះកាត់នាំឱ្យដេកមិនលក់ អារ (គ្មានកូន) កើតជំងឺបេះដូង និង ជំងឺមហារីកក្រពេញប្រូស្តាត៕

adverise with khmeread