adverise with khmeread 1

​មានការ​អះអាងថា Arsenal បាន​ដោះស្រាយ​បញ្ហា​ខ្សែបម្រើ​ហើយ​!

​    ​លោក Arsene Wenger បាន​ដោះស្រាយ​បញ្ហា​លើ​ការរិះគន់​លើ​ប្រ​ព័​ន្ទ​ខ្សែបម្រើ​របស់គាត់​ជាមួយ​កីឡាករ Mohammed Elneny និង Francis Coquelin ចាប់​ដៃគូ​គ្នា​។​

​    ​ទស្សនៈ​នេះ​គឺ​ចេញ​មកពី​អតីត​ខ្សែបម្រើ Arsenal និង Leicester គឺ​លោក Frank McLintock ដែល​លោក​រកឃើញ​ភាពដូចគ្នា​រវាង​ដៃគូ​ខ្សែបម្រើ​ការពារ​របស់ Arsenal និង​របស់​ក្រុម Leicester គឺ​កីឡាករ Ngolo Kante និង Danny Drinkwater​។​

​    ​លោក McLintock វ័យ ៧៦ ឆ្នាំ បាន​ប្រាប់​វេ​ប​សាយ talkSPORT ថា "​តាម​ការពិចារណា​ពី​ការប្រកួត​រវាង Arsenal និង Watford ឱ្យដឹងថា វា​ពិតជា​ការលេង​ដ៏​ល្អ ពិសេស​គឺ​នៅ​តំបន់​ខ្សែបម្រើ​កណ្តាល គឺ​កីឡាករ Elneny និង Coquelin​។​

​    ​គាត់​បាន​បន្តថា "​ពួកគេ​ដូច Leicester បន្តិច (​ខ្សែបម្រើ Ngolo Kante និង Danny Drinkwater)​។ ពួកគេ​ឱ្យ​នរណាម្នាក់​ឡើងទៅ​លើ ហើយ​ម្នាក់ទៀត​ចាំ​ត្រង​។ ហើយ​ប្រសិនបើ Coquelin ចង់​ឡើងលើ Elneny នឹង​គ្រប់គ្រង​តំបន់​របស់គាត់​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់