ស្តេចកូវ៉ែតសោយទិវង្គតនៅជន្មាយុ ៩១ វស្សា

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងកាលពីថ្ងៃអង្គារទី២៩កញ្ញាថា ព្រះមហាក្សត្រកូវ៉ែត Sheikh Sabah al-Ahmed al-Sabah បានសោយទិវង្គតនៅជន្មាយុ ៩១ វស្សា។

ព្រះអនុជរបស់ទ្រង់ព្រះនាម Sheikh Nawaf al-Ahmed ព្រះជន្ម ៨៣ វស្សា នឹងស្នងរាជ្យបន្ត។

កាលពីខែកក្កដា ព្រះអង្គ Sheikh Sabah បានយាងទៅកាន់សហរដ្ឋអាមេរិកដើម្បីទទួលការព្យាបាលព្រះរោគ បន្ទាប់ពីការវះកាត់ព្យាបាលជំងឺមួយ ដែលមិនបានបញ្ជាក់នៅក្នុងប្រទេសកូវ៉ែត។

ទ្រង់បានគ្រប់គ្រងរដ្ឋអារ៉ាប់សម្បូរប្រេងមួយនេះចាប់តាំងពីឆ្នាំ ២០០៦ ហើយបានគ្រប់គ្រងគោលនយោបាយការបរទេសអស់រយៈពេលជាង ៥០ ឆ្នាំ។

ទ្រង់ត្រូវបានគេប្រសិទ្ធនាមថា "ព្រឹទ្ធបុរសការទូតអារ៉ាប់" សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ទ្រង់ដើម្បីស្តារទំនាក់ទំនងជាមួយរដ្ឋដែលបានគាំទ្រអ៊ីរ៉ាក់ក្នុងអំឡុងពេលសង្គ្រាមឈូងសមុទ្រឆ្នាំ ១៩៩០-១៩៩១ នៅពេលដែលកូវ៉ែតត្រូវបានឈ្លានពានដោយកងទ័ពអ៊ីរ៉ាក់។

ព្រះអង្គតែងតែដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះក្នុងតំបន់រួមទាំងជំហរការទូតដែលកំពុងបន្តរវាងអារ៉ាប៊ីសាអូឌីត សម្ព័ន្ធមិត្តរបស់ខ្លួន និងកាតា។

ប្រទេសកូវ៉ែតក៏បានបញ្ឈប់ពីការធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីជំនួសវិញដោយធ្វើជាម្ចាស់ផ្ទះសន្និសីទម្ចាស់ជំនួយជាច្រើនសម្រាប់ជំនួយមនុស្សធម៌។

ទ្រង់ Sheikh Sabah បានឡើងកាន់អំណាចនៅខែមករាឆ្នាំ ២០០៦ បន្ទាប់ពីស្តេច Sheikh Saad al-Abdullah បានដាក់រាជ្យត្រឹមតែ ៩ ថ្ងៃ នៅពេលដែលសភាបានផ្លាស់ប្តូរដើម្បីផ្តួលរំលំទ្រង់ដោយឈរលើមូលដ្ឋានសុខភាព។

ប្រទេសកូវ៉ែតដែលមានប្រជាជនចំនួន ៤,៨ លាននាក់ក្នុងនោះមានកម្មករបរទេស ៣,៤ លាននាក់ គឺមានធនធានប្រេងធំជាងគេទី ៦ នៅលើពិភពលោក និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក៕ ប្រភព ៖ BBC

adverise with khmeread