គន្លឹះ៥យ៉ាងជួយគ្រប់គ្រងជាតិខ្លាញ់នៅលើស្បែកយ៉ាងមានប្រសិទ្ធភាព

មុខខ្លាញ់ ត្រូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់គ្រឿងសម្អាត និងទម្លាប់ដែលធ្វើឱ្យមានខ្លាញ់ទាំងនេះ។ ការសម្ងួតស្បែករបស់អ្នកនឹងធ្វើឱ្យក្រពេញបង្កើតខ្លាញ់មុខកាន់តែច្រើនឡើង។ ហើយវិធីគ្រប់គ្រងមុខខ្លាញ់ គឺមានដូចខាងក្រោមនេះ។

១. លាងសម្អាតមុខជាមួយនឹងប្រេងសម្អាតមុខ (Cleansing Oil) វាជួយបំបែកខ្លាញ់លើមុខ ដី និងគ្រឿងសម្អាង ហើយថែមទាំងផ្ដល់សំណើមលើស្បែកថែមទៀតផង។

២. លុបមុខរបស់អ្នក២ដងក្នុងមួយថ្ងៃ។ ការលុបមុខច្រើនដង ធ្វើឱ្យខូចខ្លាញ់ធម្មជាតិ។

៣. ប្រើម៉ាស់បិទមុខ ២ទៅ៣ដងក្នុងមួយសប្ដាហ៍។ ហើយម៉ាស់ដែលអ្នកអាចយកមកបិទមុខរួមមានល្ហុង ផ្នែកសនៃស៊ុត និងទឹកក្រូចឆ្មា។ សម្រាប់ល្ហុង គឺប្រើល្ហុងទុំ។ រីឯស៊ុតយកផ្នែកសលាយជាមួយនឹងទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេយកមកបិទមុខ។ ចំណាំ ៖ ប្រសិនបើអ្នកប្រតិកម្មស្បែកជាមួយនឹងក្រូចឆ្មាអាចរំលងវិធីនេះបាន។

៤. សម្រាប់អ្នកមានស្បែកខ្លាញ់ត្រូវផ្ដល់សំណើមដល់ស្បែកឱ្យបានច្រើន ដោយប្រើឧបករណ៍បាញ់ជាតិសំណើមលើមុខ។ តែទឹកសំណើមត្រូវតែជាទឹកធម្មតា និងមិនមានជាតិក្រអូប។

៥. ទឹកឃ្មុំ ៖ កាត់បន្ថយខ្លាញ់លើមុខ ផ្ដល់សំណើម និងសម្លាប់មុនលើមុខ ដោយអ្នកគ្រាន់តែលាបលើមុខនិងទុកចោល៣-៤នាទីសឹមលាងជាការស្រេច៕

adverise with khmeread