ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀននៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន នៅមុខដីឡូត៍គ្មានលេខ ផ្លូវ១១២ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្ងៃទី២៩ កញ្ញា​ ឆ្នាំ២០២០ ម៉ោង១០ និង៣០នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះសុខ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា មុនដំបូងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យកំពុងឈរនៅទីនោះក៏ឃាត់ត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន ដែកកែច្នៃចុងស្រួចសម្រាប់កាច់សោម៉ូតូចំនួន០១-កូនសោខ្សៀលេខ១០ ចំនួន០១ និងក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច នៅក្នុងហោប៉ៅខោជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួន រួមជាមួយវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិស ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕


 

adverise with khmeread