បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​ម៉ូតូ​បុក​គល់​ស្ពាន​ស្លាប់​ដោយខ្លួនឯង

កោះកុង ៖ ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជិះម៉ូតូបុកគល់ស្ពានស្លាប់ដោយខ្លួនឯង​ បាន​កើត​ឡើងកាល​ពី​យប់​ថ្ងៃទី​ ២៩ កញ្ញា ឆ្នាំ២០២០ ​នៅចំណុច​ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា ម៉ូតូបង្កម៉ាក Honda​ Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​ កោះកុង 1C-6425 បើកបរដោយឈ្មោះ សុខ​ ចិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃមករស់នៅជាមួយមេជាង មានទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដោយ​នៅ​កន្លែង​កើត​ហេតុ​ មាន​ស្រាបៀរ​ ៨​ កំប៉ុង​ផង​ដែរ​។ 

ក្រោយ​ពិនិត្យ​រួច​ កម្លាំងប៉ូលិស​ជំនាញ​​ បានប្រគល់សាកសព​ទៅឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread