ឃាត់មនុស្ស៤នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងខេមរភូមិន្ទ និង ស្រុកថ្មបាំង

កោះកុង ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនលើ២ករណីផ្សេងគ្នា គឺករណីរក្សាទុកគ្រឿងញៀនឃាត់មនុស្ស៣នាក់នៅ ក្រុងខេមរភូមិន្ទ និងឃាត់មនុស្សម្នាក់ទៀតតាមដីកានៅស្រុកថ្មបាំង។

ករណីទី ១ ៖ កាលពីយប់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១០ និង២៥ នាទី កម្លាំងប៉ូលិសជំនាញគ្រឿងញៀនក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍បង្ក្រាបបានករណីរក្សាទុកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ១ ករណី នៅចំណុចភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យ៣នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ សុខ គា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី ឃុំប៉ាក់ខ្លង់ ស្រុកមណ្ឌលសីមា, ២.ឈ្មោះ ជុន លីហួ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទនិង៣.ឈ្មោះ ភិន ឆានុន ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខនៅផ្ទះ ទីលំនៅភូមិទទួលគគី ឃុំទទួលគគី ស្រុកមណ្ឌលសីមា។

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា ២ កញ្ចប់, ម៉ូតូ ២ គ្រឿងនិងឧបករណ៍សម្រាប់ជក់ ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ បច្ចុប្បន្ន ករណីនេះ កម្លាំងប៉ូលិសបានបំពេញសំណុំរឿង ចាត់ការបន្តរតាមនីតិវិធីច្បាប់។

ករណីទី ២ ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៣០ នាទីយប់ កម្លាំងប៉ូលិសជំនាញគ្រឿងញៀនស្រុកថ្មបាំង អនុវត្តដីកាបង្គាប់របស់សាលាដំបូងខេត្ត ឃាត់ខ្លួនមួយមុខសញ្ញាម្នាក់ ឈ្មោះ យឿត ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ពីបទចាត់ចែងឲ្យប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕

adverise with khmeread