adverise with khmeread 1

Messi៖ ខ្ញុំ​មិន​ប្រជែង​ជាមួយ Cristiano Ronaldo ទេ​! យើង​រាប់អាន​គ្នា​ដូច​មិត្តភក្តិ​អ៊ីចឹង​

​    ​កីឡាករ Lionel Messi បាន​បដិសេធថា គ្មាន​ការប្រកួតប្រជែង​រវាង​គាត់​និង​កីឡាករ Cristiano Ronaldo ទេ និង​បាន​ទទូចថា ពួកគេ​ទាំងពីរ​គឺ​ដូច​មិត្តភក្តិ​អ៊ីចឹង​។​

​    ​Messi បាន​និយាយថា "​វា​ជា​រឿង​ដែល​បាន​បង្កើតឡើង​ដោយសារ​សារព័ត៌មាន​! យើង​ទាំងពីរ​គោរព​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​កីឡាករ​និង​រាប់អាន​គ្នា​ដូច​មិត្តភក្តិ​អ៊ីចឹង​។ ខ្ញុំ​មិន​ប្រជែង​ជាមួយ Cristiano ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា​គាត់​ក៏​មិន​ប្រជែង​ជាមួយ​ខ្ញុំ​ដែរ​។ អ្វីដែល​ខ្ញុំ​កំពុង​ធ្វើទៅ​មុខជា​ប្រចាំ​គឺ​ភាពជោគជ័យ​ជាមួយ​ក្រុម​របស់ខ្ញុំ​"​។​

​    ​គាត់​បាន​បន្តថា "​អ្វី​ផ្សេងទៀត​គឺ​សុទ្ធតែជា​បង្កើតឡើង​ទាំងអស់​។ ខ្ញុំ​តែងតែបាន​និយាយថា កំណត់ត្រា​ផ្ទាល់ខ្លួន​មិន​សំខាន់​ខ្លាំង​ណាស់ណា​ទេ​។ ពិតណាស់ វា​ពិតជា​ល្អ​ដែល​ត្រូវបាន​គេ​ស្គាល់ ប៉ុន្តែ​ជោគជ័យ​ជាមួយ Barcelona និង​ប្រទេស​អា​ហ្ស​ង់​ទីន​គឺ​តែងតែ​ជា​រឿង​ចម្បង​របស់ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់