ម៉ូតូបើកបុករ៉ឺម៉កពីក្រោយបណ្តាលឱ្យស្លាប់នៅក្រុងតាខ្មៅ

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង​រវាងម៉ូតូជាមួយ រ៉ឺម៉កជើងបណ្ដាលឱ្យស្លាប់ម្នាក់កើតឡើងនាថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៣ និង៤០នាទីទៀបភ្លឺនៅចំណុចខាងមុខផ្សារតាខ្មៅថ្មី លើផ្លូវជាតិលេខ២ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ហង្ស សំរិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិ១១ សង្កាត់បឹងសាឡាងខណ្ឌទួល​គោក រាជធានីភ្នំពេញ ។ចំណែកភាគីជនបង្ក មិនស្គាល់អត្តសញ្ញាណ​។

ប៉ូលិសបន្តថា​ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH V ពណ៌ ស  ពាក់ស្លាកលេខ  ភ្នំពេញ 1DB-6930 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូមានឈ្មោះហង្ស សំរិទ្ធ ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក(ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ហើយសពត្រូវបានយកទៅតម្កល់ទុកនៅវត្តព្រែកសំរោងរង់ចាំសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ម៉ូតូនេះបើកក្នុងទិសដៅពី ជើង ទៅត្បូង មកដល់ចំណុចកើតហេតុខាងលើក៏បានបុកពីក្រោយរ៉ឺម៉កជើង ដែលមានទិសដៅស្របគ្នា រួចរ៉ឺម៉កជើងរត់គេចចេញពីកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចចុះទៅដល់។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី។ មូលហេតុមកពី អ្នកបើកបរម៉ូតូបើកលើផ្លូវកោងក្នុងល្បឿនលឿន ចំណែករ៉ឺកម៉កជើងរត់គេចចេញពីកន្លែងកើតហេតុ៕

adverise with khmeread