លោក Ronaldo Koeman ខកចិត្តដោយសា Ousmane Dembele បង្ហាញមុខនៅទីលានហ្វឹកហាត់យឺត

        បញ្ហា​វិន័យ​របស់​កីឡាករ​ Ousmane Dembele នៅក្លឹប​ Barcelona កំពុងបង្ហាញសញ្ញាមិន​ល្អ ខណៈពេល​កីឡាករ​ជា​គោលដៅផ្ទេរ​របស់​ក្លឹប Man Utd រូបនេះ​បង្ហាញមុខ​នៅទីលាន​ហ្វឹកហាត់យឺតយ៉ាង ដែលធ្វើ​ឲ្យគ្រូបង្វឹក Ronald Koeman​ មិនសប្បាយចិត្ត។

        កីឡាករ​វ័យ​២៣​ឆ្នាំរូបនេះហាក់ដូចជា​ចាប់ផ្តើមអាជីពមិនបានល្អទេ​នៅក្លឹប​ Barcelona ​ចាប់តាំងពី​កីឡាករ​រូបនេះបានចុះហត្ថលេខាផ្ទេរពីក្លឹប Dortmund មកក្នុង​តម្លៃ​១៣៦លានផោន​កាលពីឆ្នាំ​២០១៧​ ដោយសារតែមានបញ្ហា​របួស​ជា​បន្ត​បន្ទាប់ ហើយ​បញ្ហា​វិន័យរឹតតែធ្វើ​ឲ្យ​ស្ថានភាពអាក្រក់ជាងមុន។ 

        កីឡាករ​សញ្ជាតិបារាំង​រូបនេះមាន​បញ្ហា​នៅ​ក្រៅ​ទីលាន​ជា​ថ្មីទៀត​ បន្ទាប់ពី​ខកខានមិនបានបង្ហាញមុខ​ក្នុងការ​ប្រកួត​កាលពី​ព្រឹកថ្ងៃច័ន្ទ។ តាមព័ត៌មានថា Dembele បានមកដល់ទីលានហ្វឹកហាត់យឺត១៥នាទី​។

        គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Barcelona លោក Koeman បាន​ទាមទារឲ្យ​មានការគោរពពេលវេលានិង​ការ​រៀបចំ ហើយ​ចង់​ឲ្យ​កីឡាករ​របស់​លោក​មក​ដល់ទីលាន​ប្រកួត​យ៉ាងហោចណាស់មុន​១ម៉ោង​។

        នេះមិនមែនជាលើកទីមួយ​ទេ ដែល​​ Dembele ​បង្ហាញមុខយឺត​នៅទីលាន។ អំឡុង​រដូវកាល​២០១៨/១៩​ កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះខកខានមិនបាន​បង្ហាញមុខ​នៅ​ទីលាន​ហ្វឹកហាត់ បន្ទាប់ពី​ដេកជ្រុល៕

adverise with khmeread