Leeds នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Michael Cuisance របស់ក្លឹប Bayern Munich

        កីឡាករ Michael Cuisance របស់ក្លឹប Bayern Munich ជិត​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរទៅ​កាន់​ក្លឹប Leeds United ក្នុង​តម្លៃ​១៨​លានផោន។ កីឡាករ​សញ្ជាតិបារាំង​រូបនេះ​ទទួល​បាន​ការអនុញ្ញាតឲ្យ​ចរចាជាមួយ​នឹង​ក្លឹប Leeds បន្ទាប់ពី​ប្រាប់​ក្លឹប Bayern Munich ថា ខ្លួន​ចង់បាន​ការ​ប្រកួត​ច្រើន​ជាងនេះ។

        ក្លឹប Bayern Munich បាន​ចំណាយ​៩លាន​ផោន ដើម្បី​ផ្ទេរខ្សែបម្រើ​រូបនេះ​ពី​ក្លឹប Monchengladbach កាល​ពីឆ្នាំមុន​ ។ ក្លឹប Leeds កំពុងពិភាក្សាកិច្ច​សន្យា​លេង​៥ឆ្នាំ​សម្រាប់កីឡាករយុវជនវ័យ​ក្រោម​២០ឆ្នាំ​រូបនេះ។

        ​ខ្សែបម្រើ​ស្លាប Gyrano Kerk របស់​ក្លឹប Utrecht និង​កីឡាករ Demarai Gray របស់​ក្លឹប Leicester City ក៏ស្ថិតក្នុង​បញ្ជីកីឡាករ​ជា​គោលដៅ​ផ្ទេររបស់ក្លឹប Leeds ផងដែរ៕

adverise with khmeread