Man Utd កំពុងពិចារណាផ្ទេរកីឡាករ Ismaila Sarr របស់ក្លឹប Watford

        ក្លឹប Man Utd កំពុង​ពិចារណា​ផ្ទេរ​កីឡាករ Ismaila Sarr របស់​ក្លឹប Watford  ប្រសិនពួកគេបរាជ័យក្នុងការ​ផ្ទេរ​កីឡាករ Jadon Sancho របស់​ក្លឹប Dortmund ។ Sarr ក៏​បាន​ក្លាយ​ជា​គោលដៅ​របស់​ក្លឹប Liverpool ផងដែរ។ កីឡាករវ័យ​២២​ឆ្នាំរូបនេះ​ត្រូវ​បាន​គេវាយ​តម្លៃ​ប្រហែល​៤៥លានផោន​។

        កន្លងមក ក្លឹប Man Utd បានច្រានចោល​ការភ្ជាប់ទៅនឹងកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​សញ្ជាតិ​សេណេហ្គាល់រូបនេះ ប៉ុន្តែ​គេជឿថា ក្លឹបនេះចាប់ផ្តើម​ពិចារណា​​ឡើងវិញនៅ​ពេល​រដូវកាល​ទិញដូរ​កីឡាករ​ជិត​បញ្ចប់។

        Sarr ធ្វើបាន​ល្អនៅ​ក្លឹប Watford ចាប់តាំងពី​ផ្ទេរពីក្លឹប Rennes ក្នុងតម្លៃ​២៥​លានផោន​កាលពីឆ្នាំ​មុន​ ប៉ុន្តែមិន​អាច​សង្គ្រោះ​ក្លឹបនេះមិន​ឲ្យ​ធ្លាក់ទៅកាន់ក្របខណ្ឌ​ទី២​បានទេ។

        ខ្សែប្រើរូបនេះ​ ដែល​រកបាន​៦​គ្រាប់​និង​ជួយបង្កើត​ឱកាសច្រើន​លើក​ក្នុង​ការ​បង្ហាញមុខ​៣០លើក​នៅ​ក្របខណ្ឌ EPL ​នៅរដូវកាល​ឆ្នាំ​២០១៩/២០​នោះ​ បាន​លេងពេញ​៩០​នាទី អំឡុង​ពេល​ក្រុម Watford បាន​យក​ឈ្នះ​ Lution នៅក្នុង​ប្រកួត​ដំបូង​នៃ​រដូវកាល​ថ្មីកាលពីថ្ងៃសៅរ៍៕

adverise with khmeread