ក្រុមហ៊ុន Disney នឹងបញ្ឈប់បុគ្គលិក ២៨.០០០ នាក់ ខណៈជំងឺកូវីដ១៩ធ្វើឱ្យបាត់អស់ភ្ញៀវចូលលេងសួនកម្សាន្តរបស់ខ្លួន

ក្រុមហ៊ុន Disney នឹងបញ្ឈប់ការងារបណ្តោះអាសន្នសម្រាប់បុគ្គលិកចំនួន ២៨.០០០ នាក់នៅសហរដ្ឋអាមេរិក ខណៈដែលវីរុសកូរ៉ូណាបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើអាជីវកម្មសួនកម្សាន្ត និងរមនីយដ្ឋានរបស់ខ្លួន។

ការកាត់បន្ថយនេះនឹងផ្តល់ផលប៉ះពាល់ទៅលើក្រុមហ៊ុនសួនកម្សាន្ត Disney's Parks និងអង្គភាពបទពិសោធន៍និងផលិតផលរបស់ខ្លួន។ ក្រុមហ៊ុននេះបាននិយាយថា ៦៧ភាគរយនៃនិយោជិតដែលត្រូវបានបញ្ឈប់គឺជាបុគ្គលិកក្រៅម៉ោង។

សួនកម្សាន្ត និងរមនីយដ្ឋានរបស់ Disney មានបុគ្គលិកអាមេរិកជាង ១០០.០០០នាក់។

សួន Disney បានបិទទ្វារទូទាំងពិភពលោកនៅក្នុងរដូវក្តៅ ខណៈដែលជំងឺរាតត្បាតបានវាយប្រហារក្រុមហ៊ុនយ៉ាងខ្លាំង ដោយធ្វើឱ្យប៉ះពាល់ខ្លាំងដល់បុគ្គលិកថ្នាក់ក្រោមរបស់ក្រុមហ៊ុន។ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៩១ភាគរយក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២០៕ ប្រភព ៖ CNN

adverise with khmeread