អង្គការសហប្រជាជាតិអះអាងថាកូរ៉េខាងជើងសម្ងំផលិតគ្រាប់បែកនុយក្លេអ៊ែរខ្នាតតូចដោយជោគជ័យ

របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានអះអាងថា ប្រទេសកូរ៉េខាងជើងបានផលិតអាវុធនុយក្លេអ៊ែរខ្នាតតូចដោយជោគជ័យ។

UN ក៏បានរកឃើញដែរថា កូរ៉េខាងជើងកំពុងបន្តផលិតមីស៊ីលឆ្លងទ្វីប និងបន្តគេចវេសពីទណ្ឌកម្មដែលបានដាក់លើប្រទេសនេះ។

របាយការណ៍ដែលធ្វើឡើងដោយអ្នកជំនាញឃ្លាំមើលដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសន្តិសុខបាននិយាយថា របបផ្ដាច់ការនេះបានបន្តស្វែងរកវិធីនៃការទិញនិងលក់របស់របរដែលត្រូវហាមឃាត់ ទោះបីជាមានការដាក់ទណ្ឌកម្ម និងការបិទប្រទេសរបស់ខ្លួនក្នុងអំឡុងពេលមានជំងឺរាតត្បាតរាលដាលក៏ដោយ។

រឿងនេះកើតឡើងនៅពេលទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវកូរ៉េ (KCNA) របស់កូរ៉េខាងជើងបានបញ្ចេញរូបភាពកាលពីថ្ងៃអង្គារទី២៩កញ្ញាបង្ហាញមេដឹកនាំគីមជុងអ៊ុនជាប្រធានគណបក្សពលករកូរ៉េជួបប្រជុំមួយថ្ងៃមុន។

កូរ៉េខាងជើងត្រូវបានគេជឿថាបានធ្វើឱ្យមានជោគជ័យដ៏សំខាន់នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេ ដោយបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរតូចល្មមដែលអាចផ្ទុកមីស៊ីលផ្លោង។

វាកើតឡើងបន្ទាប់ពីប្រទេសនេះបានសាកល្បងមីស៊ីលឆ្លងអន្តរទ្វីបដោយជោគជ័យដែលមានសមត្ថភាពឈានដល់ដីគោកអាមេរិកនៅឆ្នាំ ២០១៧៕


 

adverise with khmeread