ត្រាំអះអាងថា បើបាយដិនកំពុងដឹកនាំប្រទេស ប្រជាជនរាប់លាននាក់នឹងស្លាប់ដោយកូវីដ១៩ តែបាយដិនវាយបកវិញថា លោកឯងប្រាប់ប្រជាជនឱ្យចាក់ទឹកអូសាវែលធ្វើជាថ្នាំបង្ការ

ប្រធានាធិបតីដូណាល់ត្រាំនិងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកចូលបាយដិនបានតតាំងសម្តីគ្នាជុំវិញនឹងវិបត្តិវីរុសកូរ៉ូណានៅឯការជជែកដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីកាលពីយប់ថ្ងៃអង្គារ ដោយចោទប្រកាន់គ្នាទៅវិញទៅមកថា បានសម្លាប់មនុស្សជាច្រើននាក់ផ្សេងទៀត បើម្នាក់ៗកាន់តំណែងប្រធានាធិបតីនោះ។

លោកបាយដិនបាននិយាយនៅលើឆាកថា "គាត់ភ័យស្លន់ស្លោ ឬមិនអ៊ីចឹងគាត់គ្រាន់តែក្រឡេកមើលផ្សារភាគហ៊ុនមួយក្នុងចំណោមពីរ ដោយសារអ្វីដឹងទេ? គឺមកពីមនុស្សស្លាប់ច្រើន និងរឹតតែស្លាប់ច្រើនទៀត ដរាបណាគាត់រៀនឆ្លាតជាងមុននិងរហ័សជាងនេះ"។

នៅចំណុចមួយ លោកត្រាំបានស្រែកថា បើបាយដិនកាន់តំណែង មនុស្សអាចនឹងស្លាប់ច្រើនជាងនេះ ដោយហៅការឆ្លើយតបរបស់គាត់ចំពោះការរាតត្បាតនៃជំងឺផ្តាសាយជ្រូកក្នុងឆ្នាំ ២០០៩ ថាជា "គ្រោះមហន្តរាយ"។

លោកបាយដិន ដែលកាលណោះកាន់តំណែងជាអនុប្រធានាធិបតី បានវាយបកវិញថា មនុស្សស្លាប់តែ ១៤.០០០ នាក់ទេ មិនមែន ២០០.០០០ នាក់នោះឡើយ។ "យើងមិនបានបិទសេដ្ឋកិច្ចទេ។ នេះជាសេដ្ឋកិច្ចរបស់គាត់ ដែលគាត់បានបិទ"។

លោកត្រាំតបវិញថា "ប្រសិនបើពួកយើងបានស្តាប់លោកឯង ប្រទេសនេះនឹងត្រូវបើកចំហរយ៉ាងទូលំទូលាយ ហើយប្រជាជនរាប់លាននាក់នឹងត្រូវស្លាប់។ មិនមែនតែ ២០ ម៉ឺននាក់នោះទេ។ ហើយមនុស្សម្នាក់គឺច្រើនពេកហើយ។ វាជាកំហុសរបស់ចិន។ វាមិនគួរកើតឡើងឡើយ"។

លោកបាយដិននិយាយពន្លះថាលោកត្រាំបាននិយាយសរសើរចិនរឿងមានតម្លាភាពនៅក្នុងសប្តាហ៍ដំបូងៗនៃជំងឺរាតត្បាត ដោយនិយាយថា ចឹងហើយបានជាលោកប្រធានាធិបតីត្រាំមិនប្រឹងប្រែងឱ្យក្រុមអ្នកជំនាញសុខភាពអាមេរិកចេញមកដោះស្រាយរឿងមេរោគរាតត្បាតនេះ។

លោកបាយដិននិយាយថា​ "គាត់មិនបានសួរលោកស៊ីឱ្យធ្វើដូច្នេះទេ។ គាត់បានប្រាប់យើងពីការងារដ៏ល្អមួយដែលលោកស៊ីកំពុងធ្វើ ហើយគាត់បានប្រាប់យើងថា យើងជំពាក់គុណលោកស៊ីចំពោះការមានតម្លាភាពជាមួយយើង"។

អតីតអនុប្រធានាធិបតីរូបនេះក៏ឆ្លៀតនិយាយចម្អកឱ្យត្រាំផងដែរ រឿងប្រាប់ឱ្យប្រជាជនចាក់ទឹកអូសាវែលធ្វើជាថ្នាំបង្ការរោគកូរ៉ូណា៕ ប្រភព ៖ Daily Mail 


 

adverise with khmeread