adverise with khmeread Brendan rodgers stalls on other offers

ចចាមអារ៉ាម​ទាក់ទង​បាល់ទាត់​៖ អតីត​គ្រូបង្វឹក Liverpool លោក Brendan Rodgers អាចមក​ដឹកនាំ Chelsea

បើ​យោងតាម​របាយការណ៍​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹងថា លោក Brendan Rodgers មិន​ទទួលយក​ការងារ​ពី​ក្រុម​ដទៃ​ទេ​ព្រោះ​រង់​អ៊ុត​ចាំមើល Chelsea ថា​តើ​នឹង​បណ្តេញ​លោក Mourinho ឬក៏​អត់​។ ពាក្យ​ច​ចា​អា​រ៉ា​ម​នេះ​ត្រូវបាន​លេច​ឭ​ជាង​មួយខែ​មកហើយ តាំងពី​លោក Jose Mourinho រង​សម្ពាធ​ខ្លាំង​ឡើងៗ​ពី​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​ក្រុម Chelsea​។​

​តំណែង​លោក Mourinho បច្ចុប្បន្នកំពុង​រង្គោះរ​ង្គើ​ខ្លាំង​នៅ​ក្រុម​តោ​ខៀវ​តែ​យ៉ាប់យ៉ឺន​យ៉ាងខ្លាំង ប៉ុន្តែ​សារព័ត៌មាន The Sun បាន​រាយការណ៍​ថា អតីត​គ្រូបង្វឹក Liverpool រូបនេះ​ត្រូវគេ​ជឿថា​អាច​នឹង​ដឹក​នាំនៅ Stamford Bridge ប្រសិនបើ​លោក Mourinho ចាកចេញ​។​

​វា​អាចជា​ផល​ល្អ​ប្រសិនបើ Brendan Rodgers ដឹកនាំ Chelsea ព្រោះ​ពួកគេ​កំពុង​បង្ហាញ​ទម្រង់​លេង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្រោយ​ចាញ់​ក្រុម​កំពូល​តារាង ២-១ កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​ឡើងមក​កំពូល​តារាង​ទាំង​បួន​ត្រូវ​រលាយ​។​

Rodgers ប្រហែល​បានត្រឹមតែ​ជា​គ្រូបង្វឹក​បណ្តោះ​អាស​ន្ត​ប៉ុណ្ណោះ​ប្រសិន​គាត់​មក Chelsea ប៉ុន្តែ​មនុស្ស​ជំនិត​របស់គាត់​បា​នប​ង្ហើ​ប​ឲ្យ​ដឹងថា​គាត់​ចង់​ក្លាយជា​គ្រូបង្វឹក​កុងត្រា​ប្រសិនបើ Jose Mourinho ចាកចេញ​មែន​៕

​ប្រភព​៖ មេត្រូ​

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់