ក្រុមសង្គ្រោះកំពុងស្វែងរកក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដែលត្រូវភ្នំសំរាមបាក់សង្កត់ពីលើនៅតំបន់ចាក់សំរាមធំបំផុតមួយរបស់ឥណ្ឌា

ក្រុមសង្គ្រោះកំពុងស្វែងរកក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដែលត្រូវកប់ក្រោមភ្នំសំរាមកម្ពស់ ៣០ ម៉ែត្រ នៅពេលវាដួលរលំកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅតំបន់ចាក់សំរាមធំបំផុតមួយរបស់ឥណ្ឌា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី៣០ខែកញ្ញា។

ខណៈការស្វែងរកឈានចូលដល់ថ្ងៃទី៥ ក្តីសង្ឃឹមកាន់តែរលាយយ៉ាងរហ័សក្នុងការស្វែងរកនាងទាំងនៅមានជីវិត។

ក្មេងស្រីឈ្មោះ Neha Vasava​ បានកំពុងស្ថិតនៅលើកំពូលភ្នំសំរាមនៅទីតាំងចាក់សំរាមធំបំផុតរបស់ក្រុង Ahmedabad កន្លែងដែលនាងនិងគ្រួសារនាងរកលុយទាំងលំបាកពីសំរាម នៅពេលវារលំកាលពីល្ងាចថ្ងៃសៅរ៍។

ក្រុមសង្គ្រោះបានប្រើឆ្កែហិតក្លិនសំរាមស្អុយរាប់តោន និងហិតសព្វអស់សំរាមទំហំ ៨០ អារ តែនៅមិនអាចរកឃើញនាង។ 

ប្រជាជនឥណ្ឌាប្រមាណ ៤ លាននាក់ ភាគច្រើនជាកុមារ ធ្វើការនៅតាមកន្លែងចាក់សំរាម ដោយដើររើសរបស់អេតចាយដើម្បីលក់យកលុយផ្គត់ផ្គង់ជីវភាព៕

adverise with khmeread

អ្នកនឹងចូលចិត្ត