អាមេនីបង្ហាញយន្តហោះខ្លួនត្រូវបាញ់ទម្លាក់ដោយយន្តហោះតួកគី ក្នុងជម្លោះរបស់ខ្លួនជាមួយអាហ្សៃបៃហ្សង់

ប្រទេសអាមេនីបានបង្ហាញរូបថតនៃបំណែកយន្តហោះចម្បាំង SU-25 របស់ខ្លួន ដែលប្រទេសនេះអះអាងថាត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-16 របស់តួកគី ចំពេលមានការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងអង់ការ៉ាកំពុងផ្តល់ជំនួយយោធារបស់ខ្លួននៅពីក្រោយខ្នងប្រទេសអាហ្សៃបៃហ្សង់។

អាហ្សៃបៃហ្សង់កាលពីថ្ងៃពុធទី៣០កញ្ញាបានប្រកាសថា ខ្លួនបាន "បន្សាបកម្លាំង" ទាហានអាមេនីចំនួន ២.៣០០នាក់ ខណៈដែលការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទីបួនក្នុងការផ្ទុះអំពើហិង្សាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីមានបទឈប់បាញ់គ្នានៅឆ្នាំ១៩៩៤ លើទឹកដីអាហ្សៃបៃហ្សង់ដែលភាគច្រើនរស់នៅដោយជនជាតិអាមេនី។

ទោះបីអាហ្សៃបៃហ្សង់ និងតួកគីបានបដិសេធថាយន្តហោះ F-16 មួយគ្រឿងមិនបានបាញ់ទម្លាក់យន្តហោះ SU-25 របស់អាមេនីក៏ដោយ ក៏ក្រសួងការពារជាតិនៅរដ្ឋធានីយ៉េរ៉េវ៉ាន់ បានបញ្ចេញឈ្មោះអ្នកបើកយន្តហោះដែលស្លាប់របស់ខ្លួនជាឧត្តមសេនីយ៍ Valeri Danelin ហើយចុះផ្សាយរូបថតនៃយន្តហោះរបស់ខ្លួនដែលត្រូវបានលាបពណ៌របស់កងទ័ពអាកាសអាមេនី ដែលកំពុងឆេះនៅលើភ្នំមួយកន្លែង៕ ប្រភព ៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត