ញាក់សាច! ប៉ូលិសក្រុងញូវដេលី៤រូបរឹបអូសកញ្ឆាបាន១៦០គីឡូ តែរាយការណ៍ត្រឹម១គីឡូ សល់ប៉ុន្មានលក់ខ្ទេច

នៅក្នុងឧបទ្ទវហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយ មន្រ្តីប៉ូលិសក្រុងដេលីបួននាក់ ដែលបានរឹបអូសកញ្ឆាពីអ្នកលក់គ្រឿងញៀនលួចលាក់តូចតាចម្នាក់នៅក្នុងរដ្ឋធានីញូវដេលី បានរាយការណ៍ទៅថ្នាក់លើថាបានរឹបអូសបានត្រឹមតែមួយគីឡូប៉ុណ្ណោះ ខណៈដែលលក់កញ្ឆានៅសេសសល់ចែកគ្នាលក់យកលុយ។

ប៉ូលិសទាំងបួនរូប រួមមានអធិការរង២នាក់និងពលបាល២នាក់ មកពីប៉ុស្តិ៍ប៉ូលិស Jahangirnagar បានធ្វើការឆ្មក់រឹបអូសបានកញ្ឆា ១៦០គីឡូក្រាមនៅថ្ងៃទី១១ ខែកញ្ញា។ ម្ចាស់កញ្ឆាក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែប៉ូលិសបានរាយការណ៍ថា បុរសរូបនេះត្រូវបានគេលួចដោះលែង បន្ទាប់ពីផ្តល់ប្រាក់សំណូកចំនួន ១,៥សែនរ៉ូពី (ជាងពីរពាន់ដុល្លារ)។ ការសូកប៉ាន់នេះបានជួយ "ដោះស្រាយបញ្ហា" នៅខាងក្រៅរង្វង់ផ្លូវច្បាប់។

យោងតាមវេបសាយ Hindustan Times ប៉ូលិសទាំងបួនក៏ត្រូវបានគេផ្អាកពីការងារផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត