ទើបតែមានភេរវកម្មប៉ុន្មានថ្ងៃមុន ស្រាប់តែលាន់សំឡេងថ្លង់ខ្លាំងពីលើមេឃ នាំឱ្យអ្នកក្រុងប៉ារីសភិតភ័យជាខ្លាំង

យន្ដហោះយោធាបារាំងមួយគ្រឿងបានខូចរបាំងសំឡេង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាជនក្រុងប៉ារីស បន្ទាប់ពីវាត្រូវបានដាក់ពង្រាយដើម្បីជួយយន្តហោះពាណិជ្ជកម្មមួយដែលបានបាត់បង់ទំនាក់ទំនងតាមវិទ្យុ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃពុធទី៣០កញ្ញា។

កីឡាករនៅក្នុងព្រឹត្តិការណ៍កីឡាវាយតេន្នីស French Open Grand Slam បានផ្អាកការលេងដោយភាពភ្ញាក់ផ្អើលនោះ។

រដ្ឋធានីនេះបានឈានដល់ចំណុចកំពូល បន្ទាប់ពីការវាយប្រហារដោយកាំបិតកាលពីសប្តាហ៍មុន ដែលចាត់ទុកថាជាសកម្មភាពភេរវកម្មដោយអាជ្ញាធរ។

នៅពេលនោះ ប៉ូលិសបារាំងបានប្រញាប់ប្រញាល់ជម្រុញឱ្យប្រជាជនដែលភ័យខ្លាចសំឡេងថ្លង់នេះ​ កុំតេហៅសេវាកម្មសង្គ្រោះបន្ទាន់។

អ្នកនាំពាក្យកងទ័ពអាកាសម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "យន្តហោះ Rafale ដែលធ្វើអន្តរាគមន៍ជួយយន្ដហោះបានបាត់ការទាក់ទងបានខូចរបាំងសំឡេង"។

យ៉ាងណាមិញ អ្នកនាំពាក្យរូបនោះមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីថាតើយន្តហោះនោះត្រូវបានដោះស្រាយរួចហើយឬក៏អត់នោះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត