ប្រជាជនវ៉េណេស៊ុយអេឡាធ្វើបាតុកម្មរឿងប្រទេសខ្វះប្រេង ដាច់ភ្លើង...

អង្គការក្រៅរដ្ឋាភិបាលមួយដែលឃ្លាំមើលជម្លោះក្នុងសង្គមបាននិយាយថា ការតវ៉ារាប់រយបានផ្ទុះឡើងនៅទូទាំងប្រទេសវ៉េណេស៊ុយអេឡាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារតែកំហឹងកើនឡើងជុំវិញការដាច់ចរន្តអគ្គិសនី កង្វះប្រេង​ និងទឹកផឹក។

ការតវ៉ាបានចាប់ផ្តើមនៅក្នុងរដ្ឋ Yaracuy ប៉ុន្តែចាប់តាំងពីពេលនោះមកបានរាលដាលដល់រដ្ឋដទៃទៀតនៅក្នុងប្រទេសនេះ។

អ្នកស្រុកចោទរដ្ឋាភិបាលថាធ្វេសប្រហែសអំពីការផ្គត់ផ្គង់ក្នុងប្រទេស។ ពួកគេនិយាយថា រដ្ឋាភិបាលបង្វែរការផ្គត់ផ្គង់ទៅរដ្ឋធានី Caracas ដែលរដ្ឋាភិបាលមានមូលដ្ឋាននៅទីនោះ។

ក្រុមអ្នកតវ៉ាបានលើកឡើងថាហេតុផលរបស់ពួកគេធ្វើការតវ៉ាតាមដងផ្លូវគឺមានច្រើនហើយរួមទាំងការដាច់ចរន្តអគ្គិសនីជាញឹកញាប់ និងការផ្គត់ផ្គង់ទឹកដល់ផ្ទះត្រូវបានកាត់បន្ថយក៏ដូចជាកង្វះប្រេងឥន្ធនៈ និងហ្គាស ដែលប្រើប្រាស់សម្រាប់ចម្អិនអាហារ។

មនុស្សជាច្រើនបាននិយាយថាសេវាកម្មមូលដ្ឋាននៅក្នុងសហគមន៍របស់ពួកគេបានឈប់ដំណើរការហើយ។

ពួកគេត្រូវបានចូលរួមនៅកន្លែងខ្លះដោយគ្រូៗ ដែលទាមទារប្រាក់ខែសមរម្យ និងអ្នកជំងឺដែលតវ៉ាអំពីស្ថានភាពមិនល្អនៅក្នុងមន្ទីរពេទ្យរបស់ប្រទេសនេះ។

ប្រជាជនវ៉េណេស៊ុយអេឡាបាននិងកំពុងពុះពារនឹងការដាច់ចរន្តអគ្គិសនី ការផ្គត់ផ្គង់ទឹកខ្សោយ និងកង្វះប្រេងឥន្ធនៈ ហ្គាសចម្អិនអាហារ និងអនាម័យមូលដ្ឋាន និងរបស់របរប្រើប្រាស់ជាច្រើនឆ្នាំមកហើយ។

ហើយជំងឺកូវីដ១៩បានធ្វើឱ្យកង្វះខាតទាំងនេះកាន់តែធ្ងន់ធ្ងរ។

វ៉េណេស៊ុយអេឡាមានធនធានប្រេងច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែការរួមបញ្ចូលគ្នានៃកង្វះការវិនិយោគនិងការគ្រប់គ្រងមិនត្រឹមត្រូវដោយរដ្ឋាភិបាលវ៉េណេស៊ុយអេឡាថ្មីៗនេះរួមជាមួយទណ្ឌកម្មយ៉ាងតឹងរ៉ឹងពីសហរដ្ឋអាមេរិកលើវិស័យប្រេងរបស់វ៉េណេស៊ុយអេឡា បាននាំឱ្យឧស្សាហកម្មប្រេងរបស់ប្រទេសដួលរលំ៕

adverise with khmeread