adverise with khmeread Art go 382210 1506

តារា​ល្បីៗ​លើ​ពិភពលោក​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​លាក់​លុយ​ក្រៅប្រទេស​

​    ​យោងតាមវេបសាយឆានែលញូវស៍អេស៊ា តួ​បូលីវូដ លោក អា​មី​តាប់ បាច់​ចាន់ (Amitabh Bachchan) និង​តារាភាពយន្ត​ក្បាច់គុន ជែក​គី ចាន់ បាន​ស្ថិត​ក្នុងចំណោម​តារា​ល្បី ដែលមាន​នៅក្នុង​ឯកសារ​លេច​ធ្លាយ​ដ៏​ធំ​កាលពី​ថ្ងៃ​ចន្ទ ក្នុងនោះ​ឯកសារ​មួយចំនួន​បាន​លាតត្រដាង​ពី​ទ្រព្យសម្បត្តិ​លាក់​នៅក្រៅ​ប្រទេស​។​

​    ​តារា​និមិត្តរូប​របស់​បូលីវូដ លោក​បាច់​ចាន់ ដែល​ឥណ្ឌា​ស្គាល់​ទូទៅ​ថា "Big B" ត្រូវបានតែងតាំង​ជា​នាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​នាវា​ចុះបញ្ជី​នៅ​ជម្រក​ពន្ធ​ឯនាយសមុទ្រ និង​បាន​បង្កើតឡើង​តាំងពី ២៣ ឆ្នាំមុន​។ 

​    ​យោងតាម​កាសែត Indian Express ដើមទុន​ពេញសិទ្ធិ​របស់​ក្រុមហ៊ុន​ទាំងនេះ​មាន​ចាប់ពី​ត្រឹម ៥.០០០ ទៅ ៥០.០០០ ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនេះ​ធ្វើ​ជំនួញ​តាម​កប៉ាល់​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​ឯណោះ​។ 

​    ​កាសែត Indian Express បាន​ស្ថិត​ក្នុងចំណោម​ក្រុម​បណ្តាញ​ផ្សព្វផ្សាយ​ជាង ១០០ ដែល​បានធ្វើការ​ស៊ើបអង្កេត​ឯកសារ​លេច​ធ្លាយ​ជាង ១១,៥ លាន​ច្បាប់​បានមកពី​ក្រុមហ៊ុន Mossack Fonseca ដែលជា​ក្រុមហ៊ុន​ច្បាប់​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ា​ណា​ម៉ា ជាមួយនឹង​ការិយាល័យ​ក្នុងប្រទេស​ចំនួន ៣៥​។ 

​    ​លោក​បាច់​ចាន់ ដែល​លាឈប់​ពី​ក្រុមហ៊ុន​ទាំង​បួន​ជា​យូរ​មកហើយៗ​មិនបាន​បញ្ចេញមតិ​ចំពោះ​ឯកសារ​លេច​ធ្លាយ​នោះ មិនមែនជា​តារា​ល្បី​តែមួយ​រូប​គត់​ក្នុងចំណោម​គ្រួសារ​ជន​ល្បី​ដែលមាន​ឈ្មោះ​ក្នុង​ឯកសារ​លេច​ធ្លាយ​នោះទេ​។ 

​    ​កូនប្រសារ​ស្រី​របស់គាត់ គឺ​តារា​សម្តែង​នាង អៃ​ស្វា​យ៉ា រ៉ៃ បាច់​ចាន់ (Aishwarya Rai Bachchan) ក៏​ជា​នាយក​និង​ជា​ម្ចាស់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ក្រៅប្រទេស​មួយ​ផងដែរ​រួម​ជាមួយនឹង​សមាជិកគ្រួសារ​របស់​នា​ង មុនពេល​វា​ត្រូវបាន​បិទទ្វារ​ក្នុង​ឆ្នាំ ២០០៨​។ នេះ​បើ​យោងតាម​កាសែត​ឥណ្ឌា​ដដែល​នេះ​។ 

​    ​ទីប្រឹក្សា​បណ្តាញ​ផ្សព្វផ្សាយ​របស់​អតីត​បវរកញ្ញា​ពិភពលោក​រូបនេះ​បាន​ច្រានចោល​ឯកសារ​លេច​ធ្លាយ​ទាំងនោះ ថា​ជា "​រឿង​មិន​ពិត និង​ខុសពី​ការពិត​ទាំងស្រុង​"​។ 

​    ​ដូច​អ្នក​ផ្សេងទៀត​ជាច្រើន​ដែល​បង្ហាញមុខ​ក្នុង​ឯកសារ​លេច​ធ្លាយ​របស់​ក្រុមហ៊ុន Mossack Fonseca គ្មាន​ភស្តុតាង​ណាមួយ​បង្ហាញថា តួ​លំដាប់​កំពូល​របស់​បូលីវូដ​រូបនេះ​បាន​ប្រើប្រាស់​ក្រុមហ៊ុន​ពួកគេ​ដើម្បី​គោលបំណង​មិន​សមរម្យ​នោះឡើយ ហើយ​ការ​ដែលមាន​ក្រុមហ៊ុន​ក្រៅប្រទេស​មិនមែនជា​រឿង​ខុសច្បាប់​នោះទេ​។ 

​    ​ប៉ុន្តែ​ក្នុង​ឯកសារ​លេច​ធ្លាយ​នោះ​ក៏បាន​ទម្លាយ​ឈ្មោះ​ជនជាតិ​ឥណ្ឌា​ជាង ៥០០ នាក់​រួមទាំង​ពួក​សេដ្ឋី​អចលនទ្រព្យ​ផងដែរ​។ 

​    ​ក្រុមហ៊ុន Mossack Fonseca បាន​លាតត្រដាង​ថា តារា​ហុងកុង​លោក​ជែក​គី ចាន់ ក៏​ត្រូវបាន​លាតត្រដាង​ដែរ​ថា មាន​ក្រុមហ៊ុន​ក្រៅ​ស្រុក​យ៉ាងតិច ៦ តែ​ទោះយ៉ាងណា លោក​ចាន់​ប្រហែលជា​ប្រើប្រាស់​ក្រុមហ៊ុន​ទាំងនោះ​ដោយ​ស្របច្បាប់​សម្រាប់​គោលបំណង​ធ្វើ​ជំនួញ​ជាជាង​ដើម្បី​គេច​ការបង់ពន្ធ​៕ 

ប្រភព៖ ឆានែលញូវស៍អេស៊ា

adverise with khmeread

មតិយោបល់