ឃាត់បុរសចិន២នាក់ ពីបទលួចម៉ូតូរបស់ចិននៅក្រុងព្រះសីហនុ

ព្រះសីហនុ​ ៖ កម្លាំងប៉ូលិសជំនាញខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យ២នាក់ នាថ្ងៃអង្គារ​ទី២៩​ ខែកញ្ញា​ ឆ្នាំ២០២០ វេលាម៉ោង១​ និង០៥នាទីរសៀល នៅក្រុមទី៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ពីបទលួចម៉ូតូ១គ្រឿងរបស់ជនជាតិចិន។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ Yu Junwen ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់។ ចំណែកជនសង្ស័យទី១-ឈ្មោះ Zhu Jijiang អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EE8555148 មានសុពលភាព ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៨ មុខរបរមិនពិតប្រាកដ ជាជនដៃដល់​ និងម្នាក់ទៀតឈ្មោះ He Pengfei អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកសមគំនិតផ្តល់ទីតាំងទុកផលនៃអំពើលួច។ 

វត្ថុតាងចាប់យកបាន ម៉ូតូ៤គ្រឿងផលនៃអំពើលួច (១គ្រឿងរបស់ជនរងគ្រោះ, ៣គ្រឿងគ្មានឯកសារ), ដង្កាប់បូមសម្រាប់កាត់ដែកចំនួន៣ដើម, ទូរសព្ទដៃ២គ្រឿង, ដែកកូនសោរាងអក្សរតេ១ដើម និងដែកសំប៉ែតជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសចំនួន២ដើម។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ូលិសជំនាញឃាត់ខ្លួន រួមជាមួយវត្ថុតាងដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread