ប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី១ឃាត់ខ្លួនស្រ្តីម្នាក់លួចម៉ូតូ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី១ បានសហការជាមួយកម្លាំងប៉ូលិសខណ្ឌ៧មករា បានឃាត់ខ្លួនស្ត្រីម្នាក់លួចយកម៉ូតូ នៅចំណុចផ្លូវលេខ១៦៦កែងផ្លូវលេខ១៤១ ភូមិ២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០ និង ២០នាទី។

ប៉ូលិសនិយាយថា ជនរងគ្រោះមាន ឈ្មោះ ចាន់ សំបូរ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់នំបុ័ង មានទីលំនៅផ្ទះជួលមិនចាំលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយពីសាកសួរ និងយកទឹកនោមទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+) មានសារជាតិញៀន។ 

វត្ថុតាង និងសម្ភារៈដកហូតពីជនសង្ស័យរួមមាន ១-ម៉ូតូ១គ្រឿងម៉ាកស្កូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1QX-9602 ជាម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យជនរងគ្រោះវិញ, ២- សំបុត្រផ្ញើម៉ូតូចំនួន១ដុំនិង៣-ដែកកឹបចំនួន១។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread